ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានផ្ដល់កិត្តិយសដឹកនាំក្រុមការងារទៅគោរពវិញ្ញាណក្ខន្ធសព តារាកំប្លែងនាយ សាន ម៉ៅ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ នូវដំណឹងមរណភាពរបស់កំពូលតារាកំប្លែងដ៏មានឈ្មោះបោះសម្លេង ក្នុងប្រទេសកម្ពុជារបស់យើងនោះគឺ នាយ សាន ម៉ៅ បានទទួលមរណភាពហើយកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យ នៃខេត្ដ អ៊ូប៊ុន ប្រទេសថៃ។ យ៉ាងណាមិញ ពិធីបុណ្យសពរបស់លោក ត្រូវបានប្រារព្វធ្វើឡើង ក្នុងទិដ្ឋភាពយ៉ាងក្រៀមក្រំបំផុត នៅវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះដែរ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង បានបង្ហោះទិដ្ឋភាពជាច្រើនសន្លឹក នៃពិធីបុណ្យសពលោក សាន ម៉ៅ។ ហើយក្នុងនោះដែរ រូបលោកក៏បានភ្ជាប់សារមួយឃ្លាថា៖”ជួសមុខឲ្យគ្រួសារសពតារាកំប្លែង សាន ម៉ៅ សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលបានផ្ដល់កិត្តិយសដឹកនាំក្រុមការងារទៅគោរពវិញ្ញាណក្ខន្ធសព”៕

ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *