សូម​បន្ត​ការប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ ដែលអាចកេីតមានចាប់ពីថ្ងៃទី…

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​ចេញសេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​០៥​ ដល់ថ្ងៃទី​១១​ ខែ​តុលា​ ឆ្នាំ​២០១9​ ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖​ តាមរយៈ​នៃការតាមដាននូវ​លក្ខណៈ​អាកាសធាតុ​ជា​ប្រចាំ​ក្នុង​តំបន់​ និង​ដោយឡែកសម្រាប់​កម្ពុជា​ បង្ហាញ​ឲ្យ​ឃើញ​ថា៖
-​ កម្រឹត​សម្ពាធ​ទាប​លេី​ផ្ទៃដីនៅតែ​បន្ត​គ្រប​ដណ្តប់​លេីកម្ពុជា។
-​ ឥទ្ធិពល​នៃខ្យល់​មកពី​សមុទ្រ​ចិន​ខាងត្បូង​។

លក្ខណៈ​បែប​នេះ​នឹងធ្វេីឲ្យ៖ ១-​ តំបន់​ទំនាប​កណ្តាល​ភ្លៀង​នៅតែបន្តមានក្នុង​កម្រឹត​ពីតិចទៅ​បង្គួរ​។ ទន្ទឹម​នោះ​ រាជធានី​-ខេត្ត​នៅភាគខាងក្រោម​ ក៏អាច​មាន​ភ្លៀង​ច្រើន​ដោយ​អន្លេីផងដែរ។ ២-​ តំបន់​ខ្ពង់រាប​ នឹងអាច​មាន​ភ្លៀង​ធ្លាក់​ពីតិចទៅ​មធ្យម។
៣-​ តំបន់​មាត់​សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យមទៅ​បង្គួរ​ ពិសេស​ខេត្ត​កោះកុង​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ សូម​សាធារណជន​ជ្រាប​ជា​ការ​ជូនដំណឹង​ និង​បន្តការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ ដែលអាចកេីតមានឡេីង​ជាយថាហេតុ​។

ប្រភព៖ amazingclipvdo

Leave a Reply

Your email address will not be published. Required fields are marked *