ទីបំផុតយើងបានដឹងពីប្រវត្តនៃយន្តហោះដែលធ្លាក់លើកំពូលភ្នំឱរ៉ាល់នេះហើយបន្ទាប់ពីឡើងទៅលើកទី៥

នេះបើយោងតាមរយះហ្វេសប៊ុកបាយ័នយូនីគ-Bayon Unique Photography and Adventureបានសរសេរបង្ហោះថា៖ទីបំផុតយើងបានដឹងពីប្រវត្តនៃយន្តហោះដែលធ្លាក់លើកំពូលភ្នំឱរ៉ាល់នេះហើយបន្ទាប់ពីឡើងទៅលើកទី៥ខ្ញុំបានឃើញឡូហ្គូនៅលើកន្ទុយយន្តហោះជាមួយនឹងអក្សរឡាតាំង CAI(Cambodia Airlines International) និងអក្សរកូដយន្តហោះ XW-PKJ ហើយក៍សាកស្រាវជ្រាវលើGoogleមើល។

យន្តហោះនេះបានធ្លាក់នៅថ្ងៃទី ២៥ ខែធ្នូរ ឆ្នាំ១៩៧៤(ចំថ្ងៃបុណ្យគ្រីស្តម៉ាស)អំឡុងពេលកំពុងហោះហើរពីព្រលានយន្តហោះខេត្តបាត់ដំបង Battambang Airport (BBM/VDBG)ទៅកាន់ព្រលានយន្តហោះពោចិនតុងក្រុងភ្នំពេញ Phnom Penh-Pochentong Airport (PNH/VDPP) ដែលបណ្តាលឱ្យមានមនុស្សស្លាប់សរុបចំនួន ១១នាក់ (អ្នកដំណើរ ៨នាក់ ភីឡុត ២នាក់ និង អ្នកបំរើការលើយន្តហោះ១ នាក់)។ មូលហេតុនៃការធ្លាក់មិនត្រូវបានដឹងប្រាកដឡើយ។ បើតាមការសន្និដ្ថាន វាអាចធ្លាក់ដោយការហោះបុកកំពូលភ្នំ (អព្ទ័ខ្លាំងមើលមិនឃើញ) ឬ ត្រូវបានគេបាញ់ទម្លាក់ (ចុងឆ្នាំ១៩៧៤គឺជាឆ្នាំប្រទាញ់ប្រទង់រវាងរបបលោក លន់ ណុល និង ប៉ុល ពត)។

យន្តហោះនេះត្រូវបានផលិតឡើងនៅឆ្នាំ១៩៤៣។ មកទល់ពេលនេះវាមានអាយុ ៧៧ ឆ្នាំហើយ។វាជាប្រភេទយន្តហោះដឹកអ្នកដំណើរដែលមានឈ្មោះថា Curtiss C-46 Commando ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរនិងភីឡុតបាន ៦២ អ្នក។ក្នុងអំឡុងសង្រ្គាមលោកលើកទី២ វាត្រូវបានប្រទេសអាមេរិកយកទៅប្រើប្រាស់ក្នុងកងទ័ពអាកាស និង កងទ័ពជើងទឹកផងដែរ។បន្ទាប់ពីសង្រ្គាបលោកលើកទី២បានបញ្ចប់ គេក៍យកវាមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរវិញ ហើយ១ ចំនួនតូចក៍ត្រូវបានលក់ចេញទៅឱ្យប្រទេសផ្សេងៗជុំវិញពិភពលោក ដែលក្នុងនោះមានប្រទេសនៅតំបន់អាសុីផងដែរ។ យន្តហោះនេះត្រូវបានក្រុមជួលតពីក្រុមហ៊ុនអាកាសចរណ៍ Lane Xang Airlines (ប្រទេសឡាវ)។

(ប្រទេសឡាវ)។

នេះគ្រាន់តែជាព័តរមានតិចតួចដែលខ្ញុំបានដឹងតាមការស្រាវជ្រាវលើGoogle តែប៉ុន្នោះ។ បើបងប្អូនដឹងពត័រមានបន្ថែមសូមជួយខមមិនប្រាប់ផង! សូមអគុណទុកមុន

 

 

 

ប្រភព៖បាយ័នយូនីគ-Bayon Unique Photography and Adventure

Leave a Reply

Your email address will not be published. Required fields are marked *