ញ៉ាក់សាច់ទ្រើតៗ! ចំនាយ លុយជិត៨ លានដុល្លារ ជួល បំរើផ្តាច់មុខ ១៥ឆ្នាំ ចុងក្រោយដាច់ផ្ងារ…

អ្នកជំនួញ ដ៏មានទ្រព្យស្តុកស្តម្ភម្នាក់ ត្រូវរាយការណ៍មកថា ហ៊ានចំណាយលុយ ជាង ៧.៨លានដុល្លារអាមេរិក ឲ្យតារាសិចម្នាក់ ដើម្បីឲ្យនាង បំរើគាត់ផ្តាច់មុខ សម្រាប់រយៈពេល១៥ឆ្នាំ។តារាសិចម្នាក់នោះ មានឈ្មោះថា Rola Misaki ឬគេស្គាល់ឈ្មោះ មួយទៀតថា Takizawa Rola មានអាយុ ២២ឆ្នាំ ជាជនជាតិជប៉ុន កាត់រុស្ស៊ី។

នកជំនួញលាក់មុខ និងនាង Misaki កាលពីពេលថ្មីៗនេះ បានចូលរួមកម្មវិធីមួយ នៅក្នុងទីក្រុង ប៉េកាំង ជាមួយគ្នា ដែលគេឃើញ បុរសជាអ្នកជំនួញ រូបនោះ បានពាក់ម៉ាស់ ដើម្បីព្យាយាម លាក់បាំង អត្តសញ្ញាណរបស់គាត់ នេះបើយោងតាម សេចក្តីរាយការណ៍ របស់សារព័ត៌មាន China Record និង Tokyo Reporter។ ដំណឹងនេះបានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើនរបស់នាង Rola Misaki មានការមិនសប្បាយចិត្ត។


អ្នកគាំទ្រម្នាក់ ក្នុងចំណោមមិត្តជាង ៤.៨លាន នាក់ របស់នាង នៅលើបណ្តាញសង្គម Weibo បានសរសេរថា៖ “ទេ! នាងមិនគួរ ចាកចោលពួកយើង បែបនេះទេ ”។ រីឯម្ចាស់គណនីឈ្មោះ Mai86 បានបញ្ចេញមតិថា ៖ “Rola Misaki គឺជានារី ដ៏ស្រស់ស្អាត ពីធម្មជាតិម្នាក់ វាពិតជា មិនគួរឲ្យជឿនោះទេថា នាងទៅជាមួយ បុរសម្នាក់នោះ” ។

គួរបញ្ជាក់ថា នាង Misaki បានប្រលូក ក្នុងវិស័យឧស្សាហកម្ម ភាពយន្តសិច លើកដំបូង នៅក្នុងឆ្នាំ ២០១២ ហើយបើទោះជានាង មិនសូវល្បីឈ្មោះ នៅក្នុងប្រទេសជប៉ុន ក៏ពិតមែន តែនាង មានអ្នកគាំទ្រជាច្រើន នៅប្រទេសចិន៕ប្រភព ៖ បរទេស
ប្រភព pressnews

shares