ស្រីស្អាតម្នាក់មកជួលបន្ទប់ តែងខ្លួនស្អាតៗ ដល់ពេលចូលមើលក្នុងបន្ទប់ស្រាប់តែជួបរឿងនឹកស្មានមិនដល់…

ថ្មីៗនេះមាននារីម្នាក់ប្រើហ្វេសប៊ុកឈ្មោះ Frong Tipthanya បានយករូបភាពសភាពនៃបន្ទប់ជួលដែលពោរពេញទៅដោយថង់ប្លាសស្ទិក សំឡីអនាម័យ កំទេចកំទីអាហារដែលគរទុកខ្ពស់លិចក្បាលជង្គង់ មកផ្សព្វផ្សាយនៅលើបណ្ដាញសង្គមព្រមទាំងបញ្ជាក់ខ្លឹមសារថា ឃើញអ្នកផ្សេងគេជួប ចង់ប្រាប់ថា ខ្លួនឯងក៏ជួបដូចគ្នា ម្នាក់នេះនៅ ៥ឆ្នាំហើយជាមួយបន្ទប់ដែលមានសភាពបែបនេះ។

មនុស្សស្រីមុខមាត់ស្អាតបាត ឃើញសំបកក្រៅក៏មើលទៅធម្មតាដូចមនុស្សទូទៅអញ្ចឹងហ្អាស ទៅធ្វើការ ទៅនេះទៅនោះ តែងខ្លួនស្អាតៗ។ នៅបែបងងឹតៗ ភ្លើងក៏ភ្ជាប់ ភ្លើងខូចក៏មិនផ្ដល់ដំណឹងអោយគេមកជួសជុល ព្រោះខ្លាចគេមកឃើញបន្ទប់ នេះនាងក៏នៅបែបនេះមក ៥ឆ្នាំហើយ ឃើញមិនមកបង់ថ្លៃបន្ទប់ទើបត្រូវគាស់ទ្វារបន្ទប់ ក៏ឃើញសភាពដូចដែលឃើញហ្នឹង គេគេងក្នុងនេះហ្នឹង មិនមែនជួលបន្ទប់ទុកស្តុកសំរាមទេ ថង់ប្លាស្ទិក សំរាម សំឡីអនាម័យ សរុបមកគរលិចក្បាលជង្គង់ ស្អុយឆ្អាបឆ្អេះណាស់ ។

រូបភាពពិត ថតខ្លួនឯងអ្នកណាទៅឆ្កួតបង្កើតរូបភាពសំរាមឡើងមកធ្វើអី ថតអោយវាមើលទៅ ឃើញតិចតួចក៏សំរាមលើសទ្រាំហើយ ឃើញអ្នកដែលស្គាល់នាងប្រាប់ថា នាងរើទៅនៅជាមួយសង្សារ តែនៅបង់ថ្លៃជួលដូចធម្មតា ទើបមិនសូវនៅក្នុងបន្ទប់ ទើបបន្ទប់ទឹកស្ងួត៕

ប្រភព pressnews

shares