សំណាងខ្លាំងណាស់ កម្មករអនាម័យខំកាយសំរាមដើម្បីរកគ្រឿងអលង្ការដែលស្រី្តម្នាក់ភ្លេចក្នុងសំរាមចុងក្រោយទើបដឹងថាមានតម្លៃរហូតដល់ទៅ…

អាមេរិក៖បើយោងតាម Daily mailបានឲ្យដឹងថា កម្មករ​៥​នាក់ ដែល​ធ្វើការ​នៅ​កន្លែង​បែងចែក​សំរាម​មួយ​ បាន​រកឃើញ​ចិញ្ចៀន​៣​វង់ និង​កងដៃ​១ មានតម្លៃ ១០០.០០០USDប្រហែលជាម្ចាស់របស់នេះមានយល់ច្រលំនឹងមានការ​ភ្លេចភ្លាំងហើយមើលទៅបានជាយករបស់មានតម្លៃបែបនេះមកចោលក្នុង​ធុងសំរាម​។​

សំណាងហើយដែលម្ចាស់នេះនឹកឃើញហើយក៏ទៅកកាយមើលសំរាមទាំងអស់នៅកន្លែងផ្ទុកជាង៣០០​តោន ឯណោះ ហើយ​បើ​តាម​អ្នកគ្រប់គ្រង​ទីនោះ​ឲ្យដឹងថា ប្រសិន​បើ​ស្ត្រី​រូប​នេះ​នឹកឃើញយឺតជាងនេះ គ្រឿងអលង្ការ​នេះ​នឹង​ពុំ​មាន​លទ្ធភាព​រក​ឃើញ​ឡើយ​។​តែ​ទោះបី​ជាយ៉ាងណា​ក្រោយពេល​ប្រឹងប្រែង​កាយ​រក​អស់​ពេល ៣​ម៉ោង​មក គេ​ក៏​ប្រទះ​ឃើញ​កញ្ចប់​មាន​ដាក់​គ្រឿងអលង្ការ​ក្នុងនោះ​ ហើយរបស់នោះត្រូវបាន​ប្រគល់​ឲ្យ​ម្ចាស់​វិញហើយសំណាងណាស់ដែលរកឃើញវិញកុំអីត្រូវបានរបស់ដែលសរុបជាទឹកប្រាក់មាន​តម្លៃ ១០០.០០០USD។

shares