ភ្ញាក់ផ្អើល! សត្វគោចេះមែនទែនចាក់បទអីក៏អត់រាំដែរដល់ចាក់បទ “ឱ្យអត់ស្រឡះទៅ” ស្រាប់តែរាំ (មានវីដេអូ)

ថ្មីៗមានវីដេអូមួយកំពុងតែពេញនិយមនិងមានការស៊ែរតគ្នាជាច្រើនព្រោះតែមានគោបាមួយក្បាលចេះរាំ ។ ភ្លាមនោះដែរក៏មានខមិនជាច្រើនបានសរសើរចំពោះសត្វគោដ៏ចេះមួយនេះហើយតាមរយៈប្រភពបានអោយដឹងថា សត្វគោនេះចាក់បទអីក៏មិនរាំដែរតែផ្ទុយទៅវិញអោយតែចាក់បទរាំវង់គឺរាំទាំងអស់ ។

ខណៈដែលយុវជនខ្មែរយើងលែងសូវរាំចង្វាក់រាំងវង់តែចង្វាក់នេះបែរជាត្រូវចិត្តរបស់សត្វគោទៅវិញ ។ តែបើតាមរយៈវីដេអូនេះសត្វគោនេះរាំយោលយោគខ្លួនហាក់ដូចជាសប្បាយចិត្តណាស់ ចំណែកឯសម្តីរបស់ម្ចាស់គោវិញ បាននិយាយថាគោនេះចាក់បទញាក់វាអត់រាំទេតែបើចាក់រាំវង់វារាំតែម្តង ។

បទចម្រៀងដែលសត្វគោនេះរាំ មានចំណងជើងថា «ឱ្យអត់ស្រឡះទៅ» គឺជាបទរបស់ផលិតកម្មថោន ដែលច្រៀងដោយលោក ខេម និង មាស សុខសោភា និពន្ធដោយ យឹម តាស្រង់ ភ្លេងដោយ ផលវឌ្ឍនៈ ផងដែរ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖recipe.panhapor

shares