ត្រេកអរខ្លាំងពេក!!! បុរសម្នាក់បានទិញផ្លែឪឡឹកមួយផ្លែតម្លៃ ៨១ដុល្លារ ដែលផ្លែឪឡឹកនោះមានរាងដូចដុំមាស ដោយសប្បាយចិត្ដយ៉ាងខ្លាំង ពេលទៅដល់ផ្ទះ ក៏ពុះមើលភ្លាមៗ ស្រាប់តែ…

ផ្លែឪឡឹក គឺជាប្រភេទរុក្ខជាតិវ័ល្លម្យ៉ាង រាងមូលដូចបាល់ ហើយមានសម្បូទៅដោយសារជាតិទឹក ព្រមទាំងមានរស់ជាតិឆ្ងាញ់ពេលពិសារជាមួយនឹងបាយ ឬ ញ៊ាំផ្ទាល់ផងដែរ។ ប្រជាកសិករនិយមចូលចិត្ដ ដាំនៅក្នុងស្រែ ឬ ចំការរបស់ពួកគាត់ ដើម្បីទាញយកផលកម្រៃ មកផ្គត់ផ្គង់ទៅលើការចំណាយ ប្រចាំថ្ងៃនៅក្នុងគ្រួសារ។

មានសារព័ត៌មានបរទេសមួយ បានចុះផ្សាយរឿងរ៉ាវមួយ របស់អ្នកលក់ដូរម្នាក់ គាត់គឺជាអ្នកលក់ដ៏វៃឆ្លាត ដែល
បានលក់ផ្លែឪឡឹក ដោយផ្លែឪឡឹកនោះមានទម្រង់ជា យន់ប៉ៅ ដែលមានរាងដូចជាដុំមាស ទម្រង់ដូចប្រាក់របស់ប្រទេសចិន កាលពីសម័យរាជវង្សនោះឯង ដែលផ្លែឪឡឹកនោះលក់ក្នុងតម្លៃ ២៥០០ដុល្លាតៃវ៉ាន់ (៨១ដុល្លាអាមេរិក) ហើយក៏មានអតិថិជនម្នាក់ស្រលាញ់ផ្លែឪឡឹកនោះខ្លាំងមែនទែន នៅចំហៀងផ្លែឪឡឹក មានស្នាមពុម្ពជាតួអក្សរ ហ្វូ ដែលប្រែខ្មែរថា ជូនពរ។

គាត់ក៏បានសម្រេចចិត្ត ដកប្រាក់ចេញពីហោប៉ៅភ្លាម ចំនួន ២៥០០ដុល្លារតៃវ៉ាន់ ដើម្បីចង់ភ្លក្សរសជាតិប្លែកថ្មីគឺផ្លែឪឡឹកយន់ប៉ៅនេះ បន្ទាប់មកក៏យួរទៅផ្ទះ ពេលមកដល់ផ្ទះគាត់ពិតជាសប្បាយចិត្តពន់ពេកក្រៃ ដែលបានផ្លែឪឡឹកចម្លែកមួយនេះ ក្នុងចិត្តវិញអរស្ទើរតែផ្ទុះទៅហើយ ព្រោះចង់ឃើញសាច់ឪឡឹកខាងក្នុង ប្រហែលជាក្រហម ផ្អែមឆ្ងាញ់ហើយមើលទៅ គិតថានៅខាងក្នុងប្រហែលជាមានអ្វីប្លែកហើយ គាត់ក៏សម្រេចចិត្ត យកកាំបិតមកពុះភ្លាម។

ក្រោយពី ពុះរួចភ្លាមស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង ព្រោះផ្លែឪឡឹកនៅខ្ចីនូវឡើយ វាមិនសូវក្រហមប៉ុន្មានទេ ខាងក្នុងនៅសដុំៗនូវឡើយ។ គាត់ពិតជាមានអារម្មណ៍ខឹងសប្បាយ៉ាងខ្លាំង ដែលខ្លួនពិតជាមនុស្សល្ងង់ មើលអ្វីត្រឹមតែសម្បកខាងក្រៅ ដោយមិនបានសុំអ្នកលក់មើលខាងក្នុងមុននឹងទិញ ដោយត្រេកអរនិងពាក្យជូនពរពេក ចាំទុកក្នុងចិត្តរហូតដល់ថ្ងៃស្លាប់ សូមកុំមើលអ្វីៗត្រឹមតែសំបកក្រៅ។

shares