ជារឿងខ្សែជីវិតពិត!!!ឪពុកក៏ចាកចេញ ឥឡូវខ្ញុំក៏លែងមានម្តាយហៅនឹងគេទៀត!

ពិតជាគួរឲ្យសោកស្តាយណាស់នៅពេលដែលបាត់បង់នរណាម្នាក់ចេញពីគ្រួសារយើង នៅពេលដែលកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគ្នា ហើយរឹតតែគួរឲ្យសង្វេកទៅទៀតបើសិនជាពួកគេបាត់បង់ទៅជាមួយរឿងដែលពុំគួរនឹងបាត់បង់។

ជាក់ស្តែងដូចចម្រៀងរបស់លោកខេមមួយបទក្រោមចំណងជើងថា គ្រោះថ្នាក់ចរាចរណ៌ ដែលបានរៀបរាប់រឿងពិតរបស់ក្មេងដែលឪពុកបានចាកចេញចោលហើយ ស្រាប់តែម្តាយបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៌ទៀត។ ពិតជាគួរឲ្យសោកសៅណាស់ មនុស្សកំពុងរស់នៅជាមួយគ្នាសុខៗស្រាប់តែកើតរឿងបែបនេះ វាពិតជារឹតតែឈឺចាប់បំផុតត្រូវបានមនុស្សស្រវឹងបុកសម្លាប់ទៀត។

តើពេលណាអ្នកផឹកស្រវឹងដឹងខ្លួនទៅ រឺក៏ចង់តែសម្លាប់គេតទៅទៀតបែបនេះ? តើអ្នកសប្បាយណាស់មែនទេ ពេលដែលអ្នកដ៏ទៃបានបាត់បង់ជីវិតដោយសារអ្នកកំពុងស្រវឹងនោះ? តើអ្នកដែលបានគិតដែរទេ ពេលដែលបាត់បង់អញ្ចឹង ថាតើមានមនុស្សប៉ុន្មាននាក់ដែលកំពុងឈឺចាប់នោះ?

សូមបងប្អូនទាំងឡាយ សូមមេត្តាស្តាប់បទនេះហើយពិចារណាផង បើសិនជារឿងនេះកើតចំគ្រួសារអ្នកដែលកំពុងស្រវឹងវិញ តើអ្នកឈឺចាប់ប៉ុណ្ណានោះ។ ដូច្នេះសូមបងប្អូនដែលផឹកស្រវឹង សូមកុំបើកបរ​ បើមិនដូច្នេះទេថ្ងៃណាមួយអ្នកនឹងមានវិបត្តិសារីហើយ។

 

*រូបខាងលើជារូបតំណាង តែម្តាយពួកគេក៏ជួបគ្រោះថ្នាក់ចររាចរណ៌ដែរ

សូមស្តាប់បទចម្រៀងដ៏កំសត់ ដែលនិយាយរៀបរាប់ពីរឿងពិតរបស់ក្មេងដែលបាត់បង់

Leave a Reply

Your email address will not be published. Required fields are marked *