គូរស្នេហ៍មួយគូររស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែត្រូវខាងប្រុសរត់តាមនារីទីក្រុង ចុងក្រោយខាងស្រីក៏សម្រេចចិត្តធ្វើរឿងហួសចិត្ត…

នេះជារឿងពិតមួយដែលកើតឡើងនៅក្នុងខេត្តសៀមរាប ដែលមានគូរស្នេហ៍មួយគូរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែត្រូវខាងប្រុសរត់តាមនារីទីក្រុង ចុងក្រោយខាងស្រីក៏សម្រេចចិត្តបញ្ចប់ជីវិត។ កាលដើមឡើយមានគូរស្នេហ៍មួយគូរ ដែលខាងប្រុសឈ្មោះ មេសា ជាកូនអ្នកធូរធារ រស់នៅខេត្តកំពង់ឆ្នាំង ចំណែកខាងស្រីវិញមានឈ្មោះថា ធីតា ជាកូនកំព្រាឪពុករស់នៅជាមួយម្តាយគ្មានទីពឹង ជីវភាពគ្រួសារក៏មិនសូវធូរធារប៉ុន្មាន។ ពួកគេទាំងពីរស្គាល់គ្នាតាំងពីនៅកុមាររភាព ប៉ុន្តែមិនដែលគិតថាស្រលាញ់គ្នាអីនោះទេ តែក្រោយពេលចូលថ្នាក់មហាវិទ្យាល័យពួកគេក៏ចាប់ផ្តើមមានភាពស្និតស្នាលនិងគ្នាដោយមេសាតែងតែជូនធីតាមកផ្ទះជានិច្ចភាពស្និតស្នាលបែបនេះបានកើតជារៀងរាល់ថ្ងៃ មិនយូរប៉ុន្មានភាពស្និតស្នាលទាំងនេះក៏បានបង្កើតទៅជាស្នេហាមួយ ពួកគេទាំងពីរស្រលាញ់គ្នាជាខ្លាំងណាស់មិនដែលមានរឿងឈ្លោះគ្នាម្តងណាឡើយគឺ មានតែភាពផ្អែមល្ហែមនិងគ្នាជារៀងរាល់ថ្ងៃដោយនៅពេលចេញពីសាលាមេសាតែងជិះកង់ឌុបធីតាទៅញាំប្រហិតកៀនសាលាជារៀងរាល់ថ្ងៃ។
២ឆ្នាំក្រោយមកពួកគេទាំងពីរក៏បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ព្រងៗគ្នាមេសាក៏បានសម្រេចចិត្តសុំឪពុកម្តាយនាំរូបគេទៅភ្ជាប់ពាក្យជាមួយនិងធីតា ឪពុកម្តាយរបស់មេសាក៏យល់ព្រមនិងមេសា។ ពេលភ្ជាប់ពាក្យរួច មេសាក៏បានសម្រេចចិត្តសុំឪពុកម្តាយទៅធ្វើការជាមួយធីតានៅខេត្តសៀមរាបជាមួយគ្នា ឪពុកម្តាយទាំងសងខាងក៏យល់ព្រមឲ្យទៅ។ លុះព្រឹកស្អែកពួកគេទាំងពីរក៏បានលាឪពុកម្តាយហើយជិះរថយន្តឈ្នួលទៅជាមួយគ្នាបាត់ទៅ!!! ពេលមកដល់ទីក្រុងពួកគេក៏បានសម្រេចចិត្តជួលបន្ទប់មួយដោយបានស្នាក់នៅជាមួយគ្នា រួចមេសាក៏បាននិយាយជាមួយធីតាថា ទុកឲ្យបងធ្វើការវិញអូននៅផ្ទះដាំស្លចុះ!! បងមិនចង់អោយអូនលំបាកទេ!! ធីតាឮដូច្នោះ! ក៏មិនបានប្រកែករួចក៏យល់ព្រមនៅអ្វីដែលមេសាសុំ។ ស្អែកឡើងមេសាបានទៅដាក់ពាក្យសុំធ្វើការនៅធនាគារមួយកន្លែង ពិតជាសំណាងមែន! មេសាក៏បានគេជ្រើសយកទៅធ្វើការដោយទទួលបានប្រាក់ខែច្រើនគួរសមដែលគឺ២៥០ដុល្លារ។ មេសានិងធីតាបានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទោះជាមានការលំបាកយ៉ាងណាក៏មិនបោះបង់គ្នា មិនយូរប៉ុន្មានមេសាក៏បានស្គាល់ក្រុមការងារជាច្រើននៅក្នុងធនាគារនោះ អ្វីដែលកាន់តែលើសនោះគឺរូបគេបានលួចមានទំនាក់ទំនងជាមួយនិងលេខានារីស្រស់ស្អាតម្នាក់ស្ងាត់ៗដោយលាក់មិនឲ្យធីតាដឹងទាល់តែសោះ ពីមួយថ្ងៃទៅមួយថ្ងៃមេសាក៏មានចរិតខុសប្លែកពីធម្មតា គេតែងតែរករឿងធីតា ខុសរឿងដោយជូនកាលគេធ្វើជាខឹងធីតានិងទៅលួចទៅគេងជាមួយលេខាស្រីនោះជាមួយគ្នា។ ធីតានាងកើតចិត្តសង្ស័យក៏បានតាមដានមេសា ដោយនៅពេលយប់នោះមេសាបានមកពីធ្វើការហើយក៏បានរករឿងឈ្លោះជាមួយធីតា ធីតានាងនៅស្ងៀមមិនម៉ាត់នៅចាំដល់មេសាចាកចេញទៅក្រៅ អានបាននាងតាមដាននិងស្វែងរកការពិតមកពីមូលហេតុអ្វីទើបមេសាមកផ្ទះតែងតែមានរឿង លុះមេសាបានចាកចេញទៅក្រៅភ្លាម!!! ធីតាក៏បានដើរតាមពីក្រោយរួចក៏បានឃើញរត់យន្តមួយបើកសំដៅមករកមេសាភ្លាម រួចមេសាក៏បានឡើងជិះរថយន្តនោះជិះ ធីតាក៏បានហៅម៉ូតូឌុបជិះតាមមេសាពីក្រោយរហូតដល់សណ្ឋាគារមួយកន្លែង រួចមេសានិងនារីលាខានោះក៏បានដើរបណ្តើរគ្នាចូលសណ្ឋាគារ!!! ធីតាឃើញភ្លាមនាងឈឺចាប់ណាស់ ពេលនោះនាងក៏បានរត់ទៅទាញមេសា ពេលនោះមេសាបានរុញធីតាចេញរួចនិយាយទាំងកំហឹងថា ឆាប់ចេញទៅស្រីចង្រៃខ្ញុំមិនដែលស្គាល់នាងទេ!! រួចពួកគេក៏បានដើរចេញពីធីតា។ ធីតាពេលជួបរឿងបែបនេះនាងឈឺចាប់ណាស់ នាងបានជិះម៉តូឌុបទៅវិញទាំងទឹកភ្នែក ពេលមកដល់ផ្ទះនាងបានសំងំយំនៅក្នុងបន្ទប់ជួលនោះតែម្នាក់អែងទេ រួចនាងបានគិតថាជីវិតគ្នានន័យសម្រាប់នាងទៀតឡើយ!! នាងមានអារម្មណ៌ហួសចិត្តជាខ្លាំង ព្រោះមនុស្សដែលនាងស្រលាញ់តែងតែទុកចិត្តនោះបានក្បត់ចិត្តនាងទៅរកនារីផ្សេង!! ពេលនោះនាងក៏បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលនោះតែម្តង!! រំលងបាន១អាទិត្យកន្លងផុតទៅអ្នកជិតខាងដែលបានជួលបន្ទប់កៀននោះក៏បានកើតចិត្តសង្ស័យ ព្រោះឆ្ងល់ថាមិនដែលឮសម្លេងឈ្លោះនិងឃើញប្តីនាងចេញពីបន្ទប់សោះ ពួកគេក៏បានសម្រេចចិត្តដើរទៅគោះទ្វាររួចសួរថាមាននរណានៅក្នុងបន្ទប់ទេ? ប៉ុន្តែមិនឮសម្លេងអ្វីទាល់តែសោះ មួយសន្ទុះក្រោយមកពួកគេក៏បានធំក្លិនស្អុយចេញពីបន្ទប់នោះ ពួកគេក៏បានសម្រេចចិត្តទំលុះទ្វារចលមើលស្រាប់តែឃើញសាកសព្វធីតាចងកធំក្លិនឡើងស្អុយរលួយ!!! ពេលនោះពួកគេក៏បានខលទៅប៉ូលិស រួចប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ រួចក៏បានដាក់កម្លាំងឲ្យតាមដើររកសាច់ញាតិនិងប្តី។មិនយូរប៉ុន្មានប៉ូលីសក៏បានរកឃើញមេសារួចចាប់មេសាមកសួរចម្លើយ ហើយប៉ូលិសក៏បានគាស់ហៅអ្នកភូមិមកសួរចម្លើយហេតុអ្វីបានជានាងសម្លាប់ខ្លួន នាក់ជិតខាងបានរៀបរាប់ប្រាប់ប៉ូលិសតាំងពីដំណើរដើមទងរហូតដល់ចប់មេសាឮដូច្នោះគ្មានអ្វីនិងប្រកែកក៏ព្រមទទួលទោសតាមច្បាប់ ចំណែកសាកសព្វរបស់ធីតាត្រូវបានប៉ូលីសបញ្ជូនទៅស្រុកកំណើតនិងធ្វើបុណ្យតាមប្រពៃណី។
តម្លៃអប់រំនៃរឿង:គេចង់ឲ្យយើងធ្វើអ្វីមួយឲ្យចេះគិតពីអ្នកដ៏ទៃ និងគេចង់អប់រំឲ្យយើងធ្វើអ្វីមួយកុំទុកចិត្តមនុស្សនៅជុំវិញខ្លួនពេក ហើយការស្លាប់មិនមែនជារឿងល្អនោះទេ ការស្លាប់ក៏មិនអាចធ្វើឲ្យអ្នកស្ងប់ចិត្តដែរ។

shares