ស្ទើរមិនជឿ​តារាចម្រៀង​ ​ខាន់​ ​ជែមស៍​ ​រៀបការ​ជិត ២០ ឆ្នាំទៅហើយ…….!

មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពីសំណាក់​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​ក្រោយពី​តារាចម្រៀង​ ​ខាន់​ ​ជែមស៍​ ​បាន​សារភាព​ថា​លោក​បាន​រួមរស់​នៅជា​មួយ​ភរិយា​ដល់ទៅ​ ​១៨​ ​ឆ្នាំ ​ហើយ​អ្វី​ដែល​កត់សម្គាល់​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​ តែ​ជីវិត​គូ​របស់​ ​ខាន់​ ​ជែមស៍​ ​នៅតែ​ផ្អែមល្ហែម​ដូច​គូស្នេហ៍​ថ្មីថ្មោង​ ​។​ ​

​គេ​ចាំ​បាន​ថា​ ​ខាន់​ ​ជែមស៍​ ​ទើប​បង្ហាញមុខ​ភរិយា​រួម​ទាំង​កូន​ៗ​រយៈពេល​ប្រមាណ​ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​​ ​តែ​ថ្មី​ៗ​នេះ​លោក​បាន​ប្រកាស​ថា​ បាន​រួមរស់​នៅជា​មួយ​ភរិយា​ដល់ទៅ​ ១៨​ ​ឆ្នាំ​ និង ​មានកូន​ប្រុសស្រី​ចំនួន​បី​នាក់​ ​។​ ​ចុងក្រោយ​នេះ​តារាចម្រៀង​រូប​នេះ​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា​ជាបន្តបន្ទាប់ ​ដែល​ថ្មី​ៗ​នេះ​លោក​បាន​បង្ហោះ​សារ​ចាក់ដោត​ខ្លី​មួយ​ថា​ ​«១៨​ ​ឆ្នាំ​កន្លង​ផុត​ទៅ​ ​!​!​!​

អត់​យាយ​ប៉ិ​ហ្នឹង​មិន​បានទេ​ជាតិនេះ»​ ​។​ ​ការ​លើកឡើង​របស់​ ​ខាន់​ ​ជែមស៍​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​សរសើរ​ថា​លោក​ពិតជា​ស្វាមី​​ល្អ​ដែល​នៅតែ​រក្សា​ក្តី​ស្រឡាញ់​ដល់​ភរិយា​មិន​ប្រួល​ប្រែ​ ​។​ ​​ខាន់​ ​ជែមស៍​ ​នៅតែ​ជាតា​រា​ចម្រៀង​ដែល​មាន​ប្រជាប្រិយ​ភាព​ម្នាក់​ដែរ​នៅក្នុង​ផលិត​កម្ម​សាន់​ដេ​ ​ហើយក្រៅពី​ការងារ​សិល្បៈ​លោក​ក៏​មានមុខ​របរ​នៅក្នុង​ដៃ​មួយចំនួន​មិនចាញ់​តា​រា​ល្បី​ៗ​លំដាប់​ប្រទេស​ប៉ុន្មាន​​ឡើយ​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *