សំណាងដូចធ្លាក់ពីលើមេឃចឹង!!! បុរសម្នាក់ទិញរថយន្តមួយទឹកពីក្នុងឃ្លាំង ប៉ុន្ដែខូចកញ្ចក់ ពេលគាត់យកទៅជួសជុលស្ទើរតែមិនជឿនឹងភ្នែក លើសពីត្រូវឆ្នោត!

មានរឿងចៃដន្យមួយដែលអ្នកសារព័ត៌មានបរទេសម្នាក់បាននាំរឿងរ៉ាវរបស់បុរសម្នាក់ ដែលបានទិញរថយន្តមួយទឹកពីឃ្លាំងលក់រថយន្ដមួយកន្លែង បើមើលតាមសភាពរថយន្តមួយនេះ វាដូចជារថយន្តមួយទឹកទូទៅដែរ ប៉ុន្ដែអ្វីដែលខុសធម្មតានោះគឺកញ្ចក់ទ្វារខាងក្រោយមិនអាចទាញចុះឡើងបានឡើយ។

នៅពេលនោះគាត់បានគិតថាវាប្រហែលជាមានអ្វីជាប់គាំងហើយមើលទៅ ណាមួយរថយន្ដរបស់គាត់ចាស់ដែរទៅហើយ អាចនឹងប្រឈមមុខក្នុងការខូចខ្លះៗដែរ ទើបគាត់ក៏បានសម្រេចចិត្តនាំយកឡានមួយនេះទៅឲ្យជាងកាត់កញ្ចក់ដើម្បីត្រួតពិនិត្យមើលថាខាងក្នុង វាមានអ្វីជាប់ឬអត់? តែពេលបើកឡើងក៏ភ្ញាក់ផ្អើលគ្រប់គ្នាព្រោះគាត់បានឃើញមានថង់ខ្មៅខ្ចប់វត្ថុនៅខាងក្នុងមួយ។

ស្របពេលភ្លាមៗនោះគាត់ក៏បានបើកមើល ស្រាប់តែមើលឃើញមានចងរបស់ដុំៗចំនួន៧ដុំទៀត ខណៈពេលនោះគាត់សម្រេចចិត្តបើកវត្ថុនោះមើលថែមទៀត ពេលនោះគាត់ក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដងព្រោះតែស្ទើរមិនជឿនឹងភ្នែកទាល់តែសោះ ដោយសារគ្រប់ដុំពោរពេញទៅដោយប្រាក់ដុល្លារសុទ្ធៗ សរុបរួមទាំងអស់មានចំនួន១សែន៦ម៉ឺនដុល្លារ៕

shares