ប្រទះឃើញថាសហោះ សង្ស័យជាមនុស្សភពផ្កាយចុះមកភពផែនដីយើង…

ប៉ូឡូញ៖ ថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ Philip Mantle ថតបានរូបថត ថាសហោះមួយសន្លឹក ដោយចៃដន្យ សង្ស័យតែជាយានអវកាសមនុស្សភពផ្កាយ ដែលបានចូលមកក្នុងផែនដីយើង។

ដោយឡែក បុរសម្នាក់នេះ បានរូបថតរូបនេះ ដោយចៃដន្យក្រោយពីគាត់បានឃើញ វត្ថុមួយមានសំប៉ែត ដូចថាសយ៉ាងម៉េចមិន ដែលពេលនោះគាត់ នៅក្នុងព្រៃជ្រៅមួយនៅក្នុងប្រទេសប៉ូឡូញ ជាពិសេសវាល្បឿន ដែលវាហោះហើរគឺមិនលឿនប៉ុន្មានទេ និងមានកម្ពស់ទាបផងដែរ ដោយគាត់អាចលឺសម្លេងវត្ថុនោះ អូសទៅនឹងចុងដើមឈើដែលក្បែរនោះផងដែរ មុនពេលដែលវា បានហោះចេញទៅ។

ក្រោយពីបានដូច្នេះ ក៏មានមនុស្សជាច្រើនបានបញ្ចេញមតិ ដោយខ្លះថានេះអាចជារឿងពិតនិង ខ្លះទៀតនិយាយគាត់មានជំងឺផ្លូវចិត្ត រួចក៏បង្ហោះរូបថតផ្តេសផ្តាសបែបនេះ។

ទោះបីជាមានរឿងដូច្នេះក៏ដោយ ក៏បុរសម្នាក់នេះ នៅអះអាងយ៉ាងច្បាស់ៗ ថារូបថតនេះ គឺមិនបានប្រើប្រាស់កម្មវីធីដើម្បីកាត់តអ្វីឡើយ គឺគាត់ជាអ្នកថតផ្ទាល់តែម្តង៕
ប្រភព khmerload

shares