ញាក់សាច់ទ្រើកៗម៉ង អាយុ ១០៣ ឆ្នាំ ហើយ តែ​នៅមាន​កម្លាំង​រឹងប៉ឹង ស្បែក​អត់​ជ្រីវជ្រួញ រីឯ​មុខមាត់​វិញ​ស្រស់បស់​ដូច​ទើប​វ័យ​៦០​ជាង តែ​កុំ​មើល​សាក់​ដងខ្លួន​ចាក់​សុទ្ធតែ​… (​វីដេអូ​)

ប្រទេស​ហ្វីលីពីន៖បើយោងតាមវីដេអូជាច្រើនដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងលោកយាយ Whang-Od Oggay ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Apo Whang-Od គឺជា​សិល្បករ​សាក់​វ័យ​ចំណាស់​ជាងគេ​បំផុត មាន​អាយុ ១០៣ ឆ្នាំ​។​យោងតាម​សារព័ត៌មាន My Modern Met បាន​ឲ្យ​ដឹងថាគាត់បានចាប់ផ្តើម​សាក់​រូប​ក្បាលមនុស្ស​ពាក់​ខ្លួន (headhunter) ដោយមាន​ជំនួយ​ពី​ឪពុក​របស់គាត់​តាំងពី​អាយុ ១៥ ឆ្នាំ​។​​ដោយ​ប្រើ​វិធី​បុរាណ​ដោយ​យក​បន្លា​មែកឈើ​ដាក់​ជ្រលក់​ទៅ​ទឹក​ថ្នាំ​ធ្យូង លាយ​នឹង​កាហ្វេ រួច​ប្រើ​ញញួ​ដំ​ពន្លិច​ស្បែក ដើម្បី​ទទួលបាន​នូវ​ស្នាម​សាក់​ជាប់​រហូត​។


ស្មាមសាក់នោះមាន​រចនាសម្ព័ន្ធ​យ៉ាង​ស្មុគស្មាញ ដែលមាន​ភាពល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក​។គាត់បានបញ្ចាក់ថាជា​សញ្ញា​នៃ​កិត្យានុភាព​កិត្តិយស ភាពស្រស់ស្អាត និង​ភាព​រឹងប៉ឹង​ដូច្នេះហើយបានជាគាត់មានវ័យរហូតដល់ទៅ១០៣ឆ្នាំហើយនៅរឹងប៉ឹងដដែល។ព្រោះតែភាពល្បីល្បាញរបស់លោកយាយបានធ្វើឲ្យជំនាញសាក់របស់លោត្រូវបានអ្នកលេងបណ្តាញសង្គមមានការគាំទ្រនឹងទៅកន្លែងគាត់រស់នៅ ដើម្បី​ទទួលបាន​សាក់​បែប​បុរាណ​ពី​វិចិត្រករ​សាក់​វ័យ​ចំណាស់​នេះ​។​​ព្រោះសង្ឃឹមថាមានអាយុវែងនឹងរឹងប៉ឹងដូចជាលោកយាយដែរ​ទោះបីជា​លោកយាយ Whang-Od គ្មាន​កូន​មួយ​គ្រាប់​ក៏ដោយ តែ​លោកយាយ​បាន​បណ្តុះបណ្តាល​ចៅស្រី​របស់គាត់​ដែលមាន​ឈ្មោះ Grace Palicas និង Ilyang Wigan ដើម្បី​ស្នង​សាក់​បន្ទាប់​។​


​លោកយាយបាន​ឲ្យ​ដឹងថា «​មិត្តភក្តិ​របស់ខ្ញុំ​ដែល​បាន​ចាក់​សាក់ បាន​ស្លាប់​អស់ហើយ​។ នៅសល់តែ​ខ្ញុំ​ម្នាក់​គត់​ដែល​នៅរស់ និង​កំពុង​បន្ត​អាជីព​ចាក់​សាក់​ដដែល​។ ប៉ុន្តែ ខ្ញុំ​មិន​ខ្លាច​ថា​ទំនៀមទម្លាប់​នេះ​នឹងត្រូវ​បាត់បង់​ឡើយ ព្រោះ​ខ្ញុំ​កំពុង​បណ្តុះបណ្តាល​កូនចៅ​ឲ្យ​ស្នង​បន្ត​ពី​ខ្ញុំ​»​។​​ពិតណាស់លោកយាយ Whang-Od បានទទួល​ពានរង្វាន់ Dangal ng Haraya សម្រាប់​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា «​ភាវរស់​រស់​នៃ​ប្រពៃណី​ទំនៀមទម្លាប់ ដែល​សម​នឹង​ទទួលបាន​កិត្តិយស និង​ការទទួលស្គាល់​ចំពោះ​ការចូលរួមចំណែក​រប​ស់លោក​យាយ ជាពិសេស​តាមរយៈ​ការនាំ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​កាន់តែខ្លាំង ចំពោះ​ជនជាតិដើម និង​តំណាង​វប្បធម៌​ហ្វីលីពីន​ផងដែរ​» ។ហើយសាក់របស់លោកយាយត្រូវពិភពលោកទទួលស្គាល់។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។




shares