ប្ដីប្រពន្ធមួយគូ មានកូន១៣នាក់សុទ្ធតែប្រុស ប្ដេជ្ញាចិត្ដយកថែមទៀត ទាល់តែបានកូនស្រី…

ប្រេស៊ីល៖ ប្ដីប្រពន្ធមួយគូនៅប្រទេសប្រេស៊ីល បានរៀបការជាមួយគ្នាអស់រយៈពេលពីរទសវត្ស និងកូនរហូតដល់ទៅ ១៣នាក់សុទ្ធតែប្រុសៗ មិនទាន់មានបំណងបញ្ឈប់ការយកកូនបន្ដឡើយ ដោយអ្នកទាំងពីរបានប្ដេជ្ញាថានឹងព្យាយាមតាមរហូតដល់បានកូនស្រី។

លោក Irineu គឺជាកសិករ មានអាយុ៤០ឆ្នាំ បានរៀបការជាមួយប្រពន្ធរបស់គាត់ឈ្មោះ Jucicleide Silva អស់រយៈពេល២០ឆ្នាំមកហើយ ប៉ុន្ដែមិនទាន់ទទួលបានកូនស្រីនៅឡើយទេ ខណៈដែលកូនប្រុសច្បងមានអាយុ ១៨ឆ្នាំ ហើយកូនពៅមានអាយុ ១ខែ។

តែទោះជាយ៉ាងណា អ្នកទាំងពីរមិនបោះបង់ចោលការព្យាយាម ដែលមានតាំងពីយូរមកហើយនោះទេ។ ជាក់ស្ដែង នៅថ្ងៃកំណើតកូនពៅ បន្ទាប់ពីឆ្មបបានប្រាប់ថាកូននោះជាប្រុស អ្នកទាំងពីរបានដឹងរួចហើយថា​ ពួកគេនឹងត្រូវព្យាយាមបន្ដទៀត។

ក្រៅពីនេះ លោក Irineu និងប្រពន្ធក៏ធ្លាប់សន្យានឹងគ្នា តាំងពីពពោះលើកដំបូង សម្រាប់ការដាក់ឈ្មោះកូនផងដែរ ដោយលោកជាអ្នកដាក់ឈ្មោះឲ្យកូនប្រុស ហើយប្រពន្ធជាអ្នកដាក់ឈ្មោះឲ្យកូនស្រី។ ដូច្នេះ មានន័យថា ​​​​​​​ប្រពន្ធរបស់គាត់មិនទាន់មានឱកាសដាក់ឈ្មោះកូននៅឡើយទេ៕

ប្រភពពី ៖ khmerload

shares