ហួសចិត្ត ក្មេងៗ​៤​នាក់ ហែល​ទឹក​ប្រឡែង​លេង​ជាមួយ​សត្វ​ក្រពើ ប្រៀប​ដូច​កំពុង​ជិះ​គល់ឈើ ឃើញ​ហើយ​ស្រៀវ​សាច់​ជំនួស (​វីដេអូ​)

បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងក្មេងៗ៤នាក់កំពុងយកជីវិតខ្លួនទៅប្រថុយនឹងសត្វគ្មាវិចារណៈញ្ញាណគឺសត្វក្រពើ។តាមរយៈវីដេអូបានបង្ហាញយ៉ាងច្បាស់ថាក្មេងៗបាន​ប្រឡែង​លេង​ជាមួយ​សត្វ​ក្រពើ​១​ក្បាល​យ៉ាង​សប្បាយ ប្រៀប​ដូច​លេង​ជាមួយ​សត្វ​ចិញ្ចឹម​នៅផ្ទះ​អញ្ចឹង ខណៈ​ពួកគេ​កំពុង​ហែល​ទឹក​លេង​នៅក្នុង​ទន្លេ​។


​ទោះយ៉ាងណា ក្រោយ​វីដេអូ​នេះ ដែល​ត្រូវ​បានដឹងថា​ថត​ដោយ​ឪពុក​របស់​ពួកគេ រួច​បង្ហោះ​ឡើង​បណ្តាញ​សង្គម បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង​ថា ឪពុក​រូបនេះ​ហាក់ដូច​លេងសើច​ជ្រុល​ពេក​ហើយ ដែល​មិនគួរណា​បណ្តែតបណ្តោយ​ឲ្យ​កូនៗ យកអាយុ​ជីវិត​ទៅ​ប្រឡែង​លេង​នឹង​សត្វ​សាហាវបែបនេះ​សោះឡើយ​។​ចូរឪពុកម្តាយមានការប្រុងប្រយ័ត្នចំពោះកូនៗជាទីស្រលាញ់របស់យើងផង ព្រោះបើប្រថុយបែបនេះពួកគេអាចរងគ្រោះបាន។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares