ញាក់សាច់​! ប្រចៀវ​យក្ស​ទំហំ​សឹង​ប៉ុន​មនុស្ស ត្រូវបាន​រកឃើញ មើល​ហើយ​គួរ​ឲ្យ​ខ្លាច​ណាស់ (​វីដេអូ​)

ប្រទេសហ្វីលីពីន៖បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមTwitter ឈ្មោះ @ AlexJoestar622ទាក់ទងទៅនឹងប្រចៀវយក្សមាន​ទំហំ​សឹង​ប៉ុន​មនុស្ស ដែល​ទើប​ត្រូវបាន​ចែករំលែកលើ​បណ្តាញ​សង្គម បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះថា វា​ជា​រូប​ដែល​ដ៏​កម្រ​បានឃើញពី​មុន​មក​។​
តាមរយៈវីដេអូដែលបានបង្ហោះដោយ​ភ្ជាប់​ជាមួយចំណងជើងថា​៖ «​ចាំ​ទេ​! ពេល​ខ្ញុំ​ប្រាប់​អ្នក​ថា ហ្វីលីពីន​មាន​សត្វ​ប្រចៀវ​មាន​ទំហំ​ប៉ុន​មនុស្ស​?» ។​

ពិតណាស់វាជា​សត្វ​ប្រចៀវ​ផ្លែឈើ​ដែលមាន​ពណ៌​មាស សត្វ​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមគ្រួសារ​មួយ ដែលមាន​សត្វ​ប្រចៀវ​ធំៗ​ជាងគេ​បំផុត នៅលើ​ពិភពលោក​។ ប្រចៀវ​មេ​ហ្គា (Megabat) ​ទំហំ​រហូតដល់ ៨,៥ អ៊ី​ញ ។ ស្លាប​របស់​វា​អាច​លាតសន្ធឹង ១,៥ ទៅ ១,៧ ម៉ែត្រ ដែល​ល្មម​អាច​គ្រប​លើ​មនុស្សជិត​បាន​។​ទោះយ៉ាងណា សត្វ​ប្រចៀវ​គួរឱ្យ​រន្ធត់​នេះ វា​ពិតជា​គ្មាន​គ្រោះថ្នាក់​អ្វី​នោះទេ​ព្រោះថាអាហារ​របស់​ពួកវា​ភាគច្រើន គឺជា​ផ្លែឈើ និង​ស្លឹក​រុក្ខជាតិ ប៉ុន្តែ ប្រភព​អាហារ​ចម្បង​របស់​ពួកវា​គឺ​ផ្លែ​ល្វា​។
 


បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares