គួរឱ្យព្រឺសម្បុរ!ក្រុមគ្រូពេទ្យពេទ្យវះកាត់យកសត្វចម្លែកចេញពីបំពង់កក្មេងប្រុសអាយុ ៥ឆ្នាំ …(វីដេអូ)

ប្រទេសចិន៖បើយោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយទាក់ទងទៅនឹងគ្រូពេទ្យវះកាត់បានទាញសត្វឈ្លើងចេញពីបំពង់ករបស់ក្មេងប្រុសឈ្មោះ Xiao Taoអាយុ ៥ ឆ្នាំម្នាក់ បន្ទាប់ពីវារស់នៅក្នុងបំពង់ករបស់ក្មេងប្រុសនោះអស់រយៈពេលជាង ១ ឆ្នាំ រហូតបណ្តាលឱ្យមានអាការៈថប់ដង្ហើម និងឈឺបំពង់កជាប្រចាំ ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឆ្នាំមុនក្មេងប្រុសនេះមានអាការៈពិបាកដកដង្ហើម និងឈឺបំពង់ករ៉ាំរ៉ៃ ឪពុកម្តាយបាននាំក្មេងប្រុសទៅព្យាបាលដែរ តែការព្យាបាលក៏មិនទទួលបានផលទាល់តែសោះ លុះអាការៈកូនប្រុសនៅតែមិនធូរស្បើយ ពួកគេបាននាំកូនទៅមន្ទីរពេទ្យដើម្បីឆ្លុះបំពង់កមើល។ តាមរយៈពេលការឆ្លុះកាំរស្មីអ៊ិច ក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថាមានសត្វអ្វីម្យ៉ាងកំពុងមានចលនានៅក្នុងបំពង់ខ្យល់ដែលតភ្ជាប់រវាងមាត់ ច្រមុះនិងសួត។ ក្មេងប្រុសរងគ្រោះបានទៅទទួលការវះកាត់ នៅមន្ទីរពេទ្យដើម្បីយកសត្វនោះចេញ។នៅពេលដែលគ្រូពេទ្យកំពុងធ្វើការវះកាត់ទាញយកសត្វឈ្លើងពណ៌ត្នោតចេញពីបំពង់ករបស់ក្មេងប្រុសនោះ។ គ្រូពេទ្យបានសន្និដ្ឋានថាសត្វឈ្លើងដែលស្ថិតនៅក្នុងបំពង់ករបស់ Xiao Tao អាចនឹងបណ្តាលមកពីគេបានផឹកទឹកកខ្វក់។ចំណែកគ្រូពេទ្យបានដាស់តឿនដល់ក្រុមគ្រួសារ ជាពិសេសអ្នករស់នៅតាមជនបទ គួរមានការប្រុងប្រយ័ត្ន និងអប់រំកុមារអំពីគ្រោះថ្នាក់នៃការបរិភោគទឹកកខ្វក់ចៀសវាងដូចជាក្មេងប្រុសម្នាក់នេះអញ្ចឹង។
 
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares