ស៊ែរមួយ! ជឿទេថាអ្នកក្រ ចិត្តល្អ ចិត្តទូរលាយ ជាងអ្នកមានទ្រព្យមួយចំនួនតូច (មានវីដេអូ)

សួរថាអ្នកណាចង់ក្រ អ្នកណាចង់ពិបាក ក្នុងនោះក៏ខ្ញុំដឹងថាមានមនុស្ស មួយចំនួនតូចដែលមានកាយសម្បទាន គ្រប់គ្រាន់ មានកំលាំងគ្រប់គ្រាន់ បែបជាខំធ្វើជាពិការ ដើរសុំលុយពីបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែអ៊ុំៗ យាយៗ តាៗ ចាស់ដែលមិនមានសមត្ថភាពក្នុងការប្រកបរបរអ្វីផ្សេងក្រៅពីសុំទាន ដើម្បីចិញ្ចឹមជីវិតចុងក្រោយរបស់ពួកគាត់។

អាចមកពីមនុស្សខូចមួយចំនួនដែលប្រឹងធ្វើជាពិការ ដែលធ្វើអោយបងប្អូនយើង វាយតម្លៃអ្នកសុំទានទាំងអស់ ឬក៏គិតថាបើនៅតែផ្តល់ទានទៅពួកគាត់ ពួកគាត់នៅតែបន្តធ្វើរឿងនេះតទៅទៀត តែសម្រាប់អ្នកដែលគ្នាពិបាកខ្លាំង ខ្វះសមត្ថភាពក្នុងការចិញ្ចឹមជីវិតមែន អាចនឹងធ្វើអោយពួកគាត់រស់នៅដោយភាពអត់ឃ្លាន។

ងាកមកមើលពីទឹកចិត្តអ៊ុំប្រុសម្នាក់គាត់ជាជនពិការ បើមើលតាមការស្លៀកពាក់របស់គាត់ គាត់ជាអាចជាអ្នកដើរសុំទាន (សុំទោសបើសិនជាមិនមែន) តែគាត់មានទឹកចិត្តល្អខ្លាំងណាស់ បានចែកអាហារ ទៅអ៊ុំប្រុសម្នាក់ទៀត សួរថាបើឃើញវីដេអូនេះហើយ ខ្មាស់ខ្លួនឯងទេ?

បើបងប្អូនស្គាល់អ៊ុំប្រុសទាំង ២ នាក់នេះ អាចទាក់ទងទៅកាន់ប្អូនប្រុស តាំង គីមឡេង ប្អូនប្រុសជាមនុស្សដែលចូលចិត្តជួយការងារសង្គម សង្ឃឹមប្អូនអាចជួយអ៊ុំទាំង ២ បានខ្លះ៕

Leave a Reply

Your email address will not be published. Required fields are marked *