មិន​ជឿ​កុំ​ប្រមាថ ម្តងនេះ​ជប់លៀង​ផ្អើល​ភូមិ​ណា៎​! បន្ទាប់ពី​ទៅ​មើល និង​អុជ​ធូប​បួងសួង​សុំ​លេខ​សំណាង ពី​ដើម​ពោធិព្រឹក្ស​ពណ៌​មាស​ដ៏​ចម្លែក…

ប្រទេសថៃ​៖ បើយោងតាមប្រភពបានឲ្យដឹងរឿងរ៉ាវដែលល្បីដល់អ្នកភូមិ​ភ្លូក​ទឹក​ភ្នូ​កដី បាននាំគ្នា​ទៅ​មើល​ដើម​ពោធិព្រឹក្ស​ដ៏​ចម្លែក​មួយ​ដើម ដែលអាច​រកឃើញ​លេខ​សំណាង​សម្រាប់​ចាក់​ឆ្នោត​។ដើម​ពោធិព្រឹក្ស​ចម្លែក​នេះ ស្លឹក​របស់​វា​ពណ៌​មាស ចំណែក​ដើម​ពណ៌​ស ។វា​នៅតែ​តូច ពុំ​លូតលាស់​ធំ​ទេ ដោយ​ដុះ​ជាប់​នឹង​ដើម​ពោធិព្រឹក្ស​ដ៏​ធំ​មួយ ដែលមាន​អាយុកាល​យ៉ាងតិច ៣០០ ឆ្នាំ​។​​ដើម​ពោធិព្រឹក្ស​តូច​នេះ ត្រូវបាន​ជឿថា ជាដើម​ឈើ​ដ៏​ពិសិដ្ឋ ដែលមាន​អំណាច​ពិសេស ។ អ្នកស្រុក​ជឿថា ដើមឈើ​ប្រភេទ​នេះ នឹង​ផ្តល់នូវ​សេចក្តីប្រាថ្នា និង​នាំមក​នូវ​សំណាងល្អ ។ ជាក់ស្តែង ក្រោយពី​បាន​ទៅ​មើល និង​បួងសួង​ប្រាថ្នា​សុំ​លេខឆ្នោត​ពី​ដើមឈើ​នេះ អ្នកភូមិ​ជាច្រើន​ក៏បាន​ឈ្នះ​រង្វាន់​លេខ ៩៥ ក្នុងការ​ចាប់ឆ្នោត។​
​លោកយាយ Dee Hemutai អាយុ ៩៥ ឆ្នាំ ម្ចាស់​ដីចម្ការ​នៃ​ដើម​ពោធិព្រឹក្ស​នេះ បានបន្តថា ដើម​ពោធិ​ព្រឹក​នេះ​បាន​ដុះ នៅលើ​ដីចម្ការ​គាត់​យូរហើយ ពោលគឺ​ចាប់តាំងពី​គាត់​ធ្វើការ​នៅលើ​ដី​នេះ ។ វា​មាន​អាយុកាល​យ៉ាងតិច ១០ ឆ្នាំ និង​មាន​កម្ពស់​ប្រហែល ៣ ម៉ែត្រ ប៉ុណ្ណោះ ។ ​ដំបូង​ឡើយដើមឈើ​នេះ​គឺ​ធម្មតា​ទេ ប៉ុន្តែ បន្ទាប់មក វា​ក៏បាន​ប្រែ​ពី​ពណ៌​បៃតង ទៅជា​ពណ៌​ស ហើយ​បន្ទាប់មក ស្រាប់តែ​វា​បាន​ប្រែ​ទៅជា​ពណ៌​មាស​តែម្តង ។​ក្រោយពេលលេចលឺរឿងនេះអ្នកភូមិបាននាំគ្នាមកសុំលេខសំណាងហើយក៏ត្រូវតាមអ្វីដែលគេសុំពិតមែន។​
គាត់បាននិយាយថាធ្លាប់តែឃើញវានៅក្នុងប្រទេសគេមិននឹកស្មានថាវាមកដុះក្នុងដីខ្លួនបែបនេះទេ ។

shares