គួរឱ្យអាសូរណាស់! ប្អូនស្រីជេននីអាយុទើបតែ ១១ ឆ្នាំ តែសុខភាពរាងកាយដូចជាមនុស្សចាស់ជរាអញ្ចឹង…

យោងតាមរយៈកម្មវិធីផ្តល់បទសម្ភាសន៍មួយបានធ្វើឱ្យមហាជនមានការអាណិតអាសូរជាខ្លាំងប្អូនស្រីជេននី ឬឈ្មោះថា Chanakarn Sung O ដែលមានអាយុទើបតែ ១១ ឆ្នាំប៉ុណ្ណោះប៉ុន្តែមានជំងឺចាស់ជរាក្នុងវ័យកុមារភាព ។
ធ្វើឲ្យនាងមានរូបរាងនិងសម្លេងដូចជាមនុស្សចាស់ ចំណែកឯក្រុមគ្រួសារនិងម្តាយរបស់នាងក៏មានការអាណិតកូនជាខ្លាំងណាស់ដែរតែគ្មានមធ្យោបាយអ្វីឡើយ។ម្តាយរបស់នាងបានរៀបរាប់ថា គាត់បានបង្កើតប្អូនស្រីកាលពីគាត់មានអាយុ ២០ ឆ្នាំ ដំបូងឡើយប្អូនស្រីជេននីកើតមកដូចជាក្មេងធម្មតាដែរ ប៉ុន្តែលុះកើតមកបានមួយរយៈ នាងក៏ចាប់ផ្តើមមានស្បែកជ្រីវជ្រួញ ហើយនៅពេលដែលនាងមានអាយុ ១ ឆ្នាំរោគសញ្ញារបស់នាងចាប់ផ្តើមបង្ហាញច្រើនឡើងៗ នាងចាប់ផ្តើមមានជំងឺហឺតដូចជាមនុស្សចាស់ រហូតគាត់ (ម្តាយ) បាននាំប្អូនស្រីជេននីទៅជួបគ្រូពេទ្យ ហើយគ្រូពេទ្យបានសន្និដ្ឋានថាប្អូនស្រីជេននីមានជំងឺចាស់ជរាក្នុងវ័យកុមារ។អាចនិយាយបានថាជំងឺចម្លែកព្រោះករណីជំងឺបែបនេះគឺមានតិចតួចណាស់ ជំងឺនេះគឺបណ្តាលឱ្យអ្នកជំងឺដែលមានអាយុ ១ ឆ្នាំ មានអាការៈស្មើនឹងអាយុ ១០ ឆ្នាំ ដូច្នេះពេលនេះជេននីមានអាយុ ១១ ឆ្នាំ គឺស្មើនឹងមនុស្សអាយុ ១១០ ឆ្នាំអញ្ចឹង ។
ប៉ុន្តែទោះបីជានាងត្រូវប្រឈមមុខនឹងជំងឺជាច្រើនក៏ដោយ ប៉ុន្តែជេននីនាងជាមនុស្សម្នាក់ដែលមានទឹកចិត្តតស៊ូណាស់ មានពេលខ្លះនាងក៏មានអារម្មណ៍តូចចិត្តនឹងវាសនាខ្លួនឯង ប៉ុន្តែប្អូនស្រីនៅតែតស៊ូ និងយកឈ្នះអារម្មណ៍តូចចិត្តតូចថ្លើមនេះដែរ ។ជំងឺរបស់ជេននីនឹងធ្វើឱ្យនាងមានអាយុខ្លីជាងមនុស្សទូទៅ អាចមានអាយុត្រឹមតែ ១៤-១៥ ឆ្នាំតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះនាងមានអាយុ ១១ ឆ្នាំហើយ ដូច្នេះនាងហាក់ដូចជាសល់ពេលវេលាយូរទៀតទេ ។ទោះបីជារាងកាយរបស់ប្អូនស្រីមានជំងឺជាច្រើន ហើយមានជីវិតរស់នៅមិនប្រក្រតីដូចកុមារទូទៅក៏ពិតមែន ប៉ុន្តែនាងហាក់បីដូចជាសប្បាយរីករាយនោះការសិក្សា បច្ចុប្បន្ននាងរៀននៅថ្នាក់បឋមសិក្សាឆ្នាំទី ៤ ហើយនាងជាសិស្សពូកែម្នាក់ ផ្នែកភាសានិងសិល្បៈ ព្រោះវាជាមុខវិជ្ជាដែលនាងបានរៀនហើយសប្បាយចិត្ត ។ទោះយ៉ាងណា ប្អូនស្រីជេននី និងអ្នកម្ដាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ដើម្បីឆ្ពោះទៅរកជីវិតដែលប្រសើរជាងមុន ។
 

shares