អានរួចស្ទើរតែស្រក់ទឹកភ្នែក ក្រោយដឹងការពិតមួយនៃកូនឆ្កែដេកចំាសពម្ចាស់មិនព្រមទៅណានោះព្រោះតែ……

ប្រទេស​ហ្វីលីពីន៖ នេះបើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ហ្វីលីពីន បាន​ឱ្យ​ដឹង​ថា សុនខ​កំពូល​ស្មោះ​ត្រង់​មួយ​ក្បាល​នេះ មាន​ឈ្មោះ Buboy ចំណែក​អ្នក​ដែល​ធ្លាប់​មើល​ថែ​រាល់​ថ្ងៃ​មាន​ឈ្មោះ Marcelo។ បើ​តាម​ពិត​ទៅ សុនខ និង​អ្នក​មើល​ថែ​នេះ មិន​មែន​ជា​ម្ចាស់​ដើម​ទេ ប៉ុន្តែ​វា​បាន​ស្គាល់​អ្នក​មើល​ថែ​នោះ​នៅ​មហាវិទ្យាល័យ Mabalacat City College។

ក្រោយ​មក វា​ចេះ​តែ​ទៅ​រង់ចាំ​នៅ​មាត់​ទ្វារ គឺ​ចាំ​លោក Marcelo ដែល​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់​នឹង​វា។បើ​តាម​អ្នក​ស្រី Paola បាន​ឱ្យ​ដឹង​ថា ពេល​នៅ​រស់ លោក Marcelo និង​សុនខ​មួយ​ក្បាល​នេះ នៅ​ជិត​គ្នា និង​ប្រឡែង​លេង​ជាមួយ​គ្នា​ជានិច្ច។ គេ​មិន​ដឹង​ថា​ម្ចាស់​របស់​សុនខ​មួយ​ក្បាល​នេះ នៅ​ទី​ណា​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ថ្ងៃ គឺ​វា​តែង​តែ​មក​ជួប​លោក Marcelo ហើយ​រង់ចាំ​នៅ​ក្រៅ​ទ្វារ ពេល​ដែល​លោក Marcelo កំពុង​បង្រៀន​សិស្ស។

លោក Marcelo តែង​ដាក់​អាហារ និង​ចំណី ឱ្យ​សុនខ​មួយ​ក្បាល​នេះ​ជា​ប្រចាំ។ពេល​នេះ អ្នក​មើល​ថែ​វា បាន​ផុតទៅ​ហើយ ប៉ុន្តែ​អ្នក​ស្រី Paola បាន​អះ​អាង​ថា Buboy នឹង​ត្រូវ​អ្នក​នៅ​សាលា​មើល​ថែ​បន្ត ព្រោះ​តែ​ឃើញ​ពី​ទឹក​ចិត្ត​ស្មោះ​របស់​វា ចំពោះ​ម្ចាស់​ដែល​ជា​គ្រូ​បង្រៀន​នៅ​សាលា​នោះ៕ទោះ​បី​មិន​មែន​ជា​ម្ចាស់​ផ្ទាល់ ប៉ុន្តែ​លោក Marcelo តែង​យក​ដៃ​អង្អែល​ក្បាល​សុនខ ដាក់​ចំណី​ឱ្យ​វា និង​មើល​ថែ​វា ពេល​វា​ទៅ​មហាវិទ្យាល័យ​នោះ។


ស្រាប់​តែ​ថ្មីៗ​នេះ លោក Marcelo បាន​ផុត​ដោយ​សារ​ជំងឺ។ Buboy នៅ​តែ​ទៅ​ចាំ​លោក Marcelo នៅ​មាត់​ទ្វារ​ដដែល ដោយ​មិន​ដឹង​ថា​លោក​បានលាចាក​ទៅ​ហើយ​ទេ។

អ្នក​ស្រី Kristina Paola Demafelix ដែល​ជា​អ្នក​រួម​ការងារ​ជាមួយ​លោក Marcelo បាន​ឃើញ​សុនខ​គួរ​ឱ្យ​អាណិត​ពេក ក៏​សម្រេច​ចិត្ត​នាំ​វា​ទៅ​កន្លែង​បុណ្យ។សុនកនោះនៅតែក្បែរម្ចាស់នោះ និងមើលរូបថតទៀតផង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

shares