ធ្លាប់តែជាស្រីស្អាតតែបានក្លាយជាយាយចាស់ ក្រោយពេលត្រឹមតែ១យប់ ដោយសារហេតុផលនឹកស្មានមិនដល់…

ធ្លាប់តែជាស្រីស្អាតតែមួក្លាយជាយាយចាស់ ក្រោយពេលត្រឹមតែ១យប់ ដោយសារ…… ស្ទើរតែមិនជឿបន្ទាប់ពីសម្រាលកូនដំបូង, ស្ត្រីដ៏ស្រស់ស្អាត ស្រាប់តែប្រែក្លាយជាយាយចាស់អាយុ ៨០ ដោយសារជំងឺចម្លែកម្យ៉ាង ។ ដោយមិនអាចទ្រាំទ្រនឹងការខ្មាសអៀនបាន នាងបានសម្រេចចិត្តរត់ចេញពីផ្ទះ តែស្វាមីដែលស្រឡាញ់នាងយ៉ាងស្មោះ បានស្វះស្វែងដើររកគ្រប់ទិសទី ទោះប្រពន្ធមានរូបរាងជាអ្វីក៏ដោយ ក៏គាត់នៅតែផ្តល់ក្តីស្រឡាញ់ឲ្យនាងដូចដើម ។

ហើយនេះជារឿងរ៉ាវរបស់នាង ហ៊ូ ជាន កើតឆ្នាំ ១៩៨៥ ជនជាតិហ៊ូណាន (ចិន) ជាមាតារបស់កូន២នាក់ ។ ទោះបីទើបមានអាយុជាង ៣០ ឆ្នាំ តែស្ត្រីរូបនេះបែរជាមានមុខមាត់ចាស់ដូចលោកយាយអយុ ៧០ ទៅ ៨០ ឆ្នាំ អីចឹង ។ពួកវេជ្ជបណ្ឌិតឲ្យដឹងថា នាង ហ៊ូ ជាន កើតជំងឺ Cutis laxa ដ៏កម្រជួប លើពិភពលោកមានមនុស្សប្រមាណតែ ១០ នាក់ ប៉ុណ្ណោះ ដែលកើតជំងឺនេះ ហើយនៅចិនទើបមានមួយករណី ។

ហើយស្វាមីរបស់នាងយល់យ៉ាងច្បាស់អំពីជំងឺរបស់ប្រពន្ធ តែគាត់មិនដែលបង្ហាញអាកប្បកិរិយាខ្លាច ឬ បោះបង់ប្រពន្ធ ។ ក៏ប៉ុន្តែ នាង ហ៊ូ ជាន បែរជាខ្មាសអៀន អំពីរូបរាងចាស់មុនអាយុរបស់ខ្លួន ។ ១០ ឆ្នាំ ក្រោយថ្ងៃសម្រាលកូនដំបូង នាងបានសម្រេចចិត្តចាកចោលគ្រួសារ ។ ចាប់ពីថ្ងៃប្រពន្ធបាត់ខ្លួន ស្វាមីបានធ្វើដំណើរទៅគ្រប់ទិសទី ដើម្បីស្វែងរកក្នុងក្តីអស់សង្ឃឹម គាត់បានចុះផ្សាយព័ត៌មានផង និងចែកខិត្តប័ណ្ណផង ព្រមទាំងដើររកគ្រប់កន្លុកកន្លៀត ដោយមិនខ្លាចនឿយហត់ ។

នៅចុងក្រោយ ការប្រឹងប្រែងរបស់គាត់ បានទទួលលទ្ធផលតបស្នងមកវិញ គឺគាត់បានរកឃើញភរិយាកំពុងលាក់ខ្លួននៅទីកន្លែងមួយ ។ ការជួបជុំរបស់ពួកគេលើស្ថានីយ៍ទូរទស្សន៍ បានធ្វើឲ្យមនុស្សជាច្រើនស្រក់ទឹកភ្នែក ។

ហើយបច្ចុប្បន្ន ប្តីប្រពន្ធពួកគេកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងកូន២នាក់ ។ រូបភាពមួយចំនួនបង្ហាញពីការស្រឡាញ់យកចិត្តទុកដាក់លើស្វាមី ទៅលើភរិយាគួរឲ្យកោតសរសើរក្រៃលែង ៕

shares