បើបានទៅបាត់ដំបង សូមកុំខានប្រាសាទបុរាណខ្មែរយើងមួយនេះ អោយសោះណា!

ប្រាសាទបាណន់ស្ថិតនៅលើ ភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋាន ប្រវត្តិសាស្រ្តមួយនៅក្នុងខេត្ត បាត់ដំបង នាទិសពាយ័ព្យនៃ ប្រទេសកម្ពុជា ។ ប្រាសាទនេះនៅខាងត្បូងទីរួម ខេត្តបាត់ដំបងចម្ងាយ 25គីឡូម៉ែត្រដោយធ្វើដំណើរ ប្របតាមមាត់ស្ទឹងសងែ្កជាប់រហូតដល់ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់។

ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដែលតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល5 គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញតែត្រូវប៉ូលិសចាប់បានក្នុង ឆ្នាំ ២០០១ ។

កំពូលប្រាសាទ ទី២ នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូងដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស ណាហ៊ានចុះទេ មានតែពិសោធន៍មើល ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ៕

 

 

 

ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *