ក្រោយ​ពី​អ្នក​នាង​ ចោម​ ក្វាន់​ បាន​ចេញ​មុខ​សុំទោស​ជាសាធារណៈរួចមក ស្រាប់លោក ផែង វណ្ណៈ បានបង្ហោះសារយ៉ាងចាក់ដោតថា

កាលពី​ព្រឹក​មិញ​នេះ​ផងដែរ​ លោក​ ផែង​ វណ្ណៈ​ បាន​មានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ទាក់​ទង​នឹង​បញ្ហា​កាបូប​ក្លែង​ក្លាយ​ដែល​កំពុង​ផ្ទុះ​កក្រើក​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖​ «ទីបំផុតនាង​ ចោម​ ខ្វាន់​ បានចេញ​វីដេអូ​សុំទោស​អតិថិជន​ ​និង​សន្យា​ប្ដូរលុយអោយអ្នកទិញកាបូបនាងវិញដោយមិនមានការកាត់ខាតឡេីយ​។ នាង​ ចោម​ ខ្វាន់​ បានទុកពេល​ ១០​ថ្ងៃ​ ដេីម្បី​ដូរកាបូបយកលុយវិញ​។

តែក្នុង​វីដេអូ​ ដែលមានរយះពេល​ ៤៤​វិនាទី​ នេះ​ នាង​ ចោម​ ខ្វាន់​ មិនបានបញ្ជាក់ថា​ កាបូបនាងលក់​នោះ​ក្លែងក្លាយ​ ឬ​ យ៉ាងណា​នោះ​ទេ​។ ទោះជាយ៉ាងនេះក្ដី​ អតិថិជន​ដែល​រងគ្រោះខ្លះបាន​យល់ព្រមយកលុយវិញ​។ ចំណែក​អតិថិជន​ភាគច្រើន​ នៅតែកេីតទុក្ខមិនសុខចិត្តហេីយសម្រេចរួមគ្នាប្ដឹង​បងប្អូន​ នាង​ ចោម​ ខ្វាន់​ ទាំង​ ៤​នាក់​នោះ​ដដែល​។ ដូចខ្ញុំនិយាយអញ្ចឹង​រកស៉ីបោកប្រាស់គេ​ បេីមិនជាប់គុក​ក៏រត់ចោលផ្ទះដែរ​»។


ប្រភព៖​amazingclipvdo

Leave a Reply

Your email address will not be published. Required fields are marked *