ពិរោះ​រណ្ដំ​តែម្តង​ បេក្ខជន​ គង់​ ចំរើន​ បកស្រាយ​បទ​ សម្រស់​បុប្ផា​កំពង់​ធំ​ ផ្អែម​ ខុស​ប្លែក​ពី​សប្តាហ៍​រាល់​ដង​ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​គណៈកម្មការ​ មាន​ការ​ពេញចិត្ត​ មានវីដេអូ​

នា​រាត្រី​យប់​​​ថ្ងៃទី​០៦ ខែតុលា​​​​ ឆ្នាំ​២០១៩​​នេះ​ កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ បានឈានមកដល់​វគ្គ​ Live Show សប្តាហ៍​ទី​៦ហេីយ​ ក្រោមការ​រងចាំ​ទស្សនា​យ៉ាងជក់ចិត្តដិត​អារម្មណ៍​ ​ពី​ទស្សនិកជន​រាប់​លាន​នាក់​នៅទូទាំង​ប្រទេស​កម្ពុជា​ ។ សូម​ជម្រាប​ផងដែរ​ថា​ កម្មវិធី​ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ នេះ​ គឺក្រុមហ៊ុន​រស្មី​ហង្ស​មាស​ បានទទួល​សិទ្ធ​ផ្តាច់​មុខ​ មករៀបចំក្នុងប្រទេសកម្ពុជា និងបានផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។

យ៉ាង​ណាមិញ​ ចំពោះ​បេក្ខជន​ គង់​ ចំរើន​ ក្នុង​សប្ដាហ៍ដ៏​ពិសេស​​នេះដែរ​ គឺប្អូន​បាន​ធ្វេីការ​បកស្រាយ​បទ​ចម្រៀង​មានចំណងជើងថា​«សម្រស់​បុប្ផា​កំពង់​ធំ» ដោយមានការស្រែកច្រៀងយ៉ាងពិរោះ​រណ្ដំ​ ខុស​ប្លែក​ពី​សប្តាហ៍​រាល់​ដង​ រហូត​ធ្វើ​ឲ្យ​គណកម្មការ​ និង​ទស្សនិកជន​រាប់​លាន​នាក់​ មានការ​ពេញចិត្ត​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្តរីករាយ​ទស្សនា​ដូច​តទៅ​។

ប្រភព៖ amazingclipvdo

Leave a Reply

Your email address will not be published. Required fields are marked *