ឧកញ៉ា ទៀ វិចិត្រ៖ មួយប៉ុស្តិ៍នេះ​ បងប្រុស ជួន ណារិន្ទ​ ជាសះស្បើយឡើងវិញបាត់…គាត់ត្រៀមខ្លួនត្រលប់ទៅបំរើប្រជាជនវិញឆាប់ៗ​នេះហើយ​ បងប្អូន​

ប្រិយមិត្តបានដឹងច្បាស់ហើយតាមប្រពន្ធ័ផ្សព្វផ្សាយបានចុះផ្សាយយ៉ាងព្រោងព្រោតពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ នៅឯទីក្រុងបាងកក ប្រទេសថៃ។ ក្នុងនោះ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យបានអោយដឹងថា ស្ថានភាពជម្ងឺរបស់លោកឧត្តមសេនីយ៍ស្នងការបានល្អប្រសើរឡើងវិញហើយ ។

ចំណែកថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៩ នេះ គេក៏បានឃើញ ឧកញ៉ា ទៀ វិចិត្រ និងលោក ជំទាវ ក៏បានទៅសួរសុខទុក្ខ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដល់ប្រទេសថៃផងដែរ ព្រមទាំងបង្ហោះរូបភាពដ៏ស្និតស្នាល និងសារខ្លីមួយថា “មួយប៉ុស្តិ៍នេះ​ បងប្រុសជួន ណារិន្ទ​ជាសះស្បើយឡើងវិញបាត់…គាត់ត្រៀមខ្លួនត្រលប់ទៅបំរើប្រជាជនវិញឆាប់ៗ​នេះហើយ​ បងប្អូន​”។

ក្នុងនោះគេក៏បានឃើញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “សូមថ្លែងអំណរគុណ ប្អូនប្រុស ឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានឆ្លៀតពេលមមារញឹកមកសួរសុខទុក្ខបង។ សូមជូនពរអោយប្អូនប្រុសឧកញ៉ា និង លោកជំទាវ មានសុខភាពល្អ សម្រេចការងារគ្រប់ភារកិច្ច។”៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *