ពិតជាគួរឲ្យស្ងើចសរសើរមែន!ទើបតែអាយុ៥ឆ្នាំសោះតែបែរជាជួយធ្វើការងារផ្ទះបានជាច្រើនដូចមនុស្សពេញវ័យទៅហើយ…

ប្រទេស​ម៉ាឡេស៊ី៖បើយោងតាមបណ្តាញសង្គមគណនី​ម្នាក់​ឈ្មោះ Cikgu Emmet បាន​ចែករំលែក​រឿង​ដ៏​កក់ក្តៅ​មួយ​របស់​ក្មេងប្រុស​ម្នាក់​ឈ្មោះ Joaquim Johanessធ្វើឲ្យ​អ្នកលេង​អ៊ីនធឺណិត​ជាច្រើន បាននាំគ្នា​កោតសរសើរ​ចំពោះ​ទង្វើ​ដ៏​ល្អ​របស់​អូន​ម៉ាប់​នេះ​យ៉ាងខ្លាំង ។​ព្រោះថាក្មេងប្រុស​អាយុ ៥ ឆ្នាំសោះ ការជួយ​លោកយាយ​លោកតា​របស់គេ ជាមួយ​ការងារ​ផ្ទះ និង​មើលថែ​ច្បារ​ដំណាំ គឺជា​រឿង​ត្រឹមត្រូវ​ដែល​មិនត្រូវ​មើល​នឹង​ភ្នែក ។

Cikgu Emmet និយាយថា​៖ «​ខណៈ​កូនក្មេង​ដទៃៗ​ទៀត នៅក្នុង​ទីក្រុង កំពុង​ចំណាយ​ពេលវេលា​ទំនេរ​របស់​ពួកគេ ទៅលើ​ល្បែង​លេង​កំប៉ិកកំប៉ុក និង​ហ្គេម​វីដេអូ នោះ​ក៏មាន​កូនក្មេង​កំពុង​រស់នៅក្នុង​តំបន់​ជនបទ​ដូចជា Jojo ដែល​ប្រើពេល​វេលា​របស់​ពួកគេ ទៅលើ​សកម្មភាព​ប្រើ​កម្លាំងបាយ ដើម្បី​ធ្វើ​ការងារ​ផ្សេងៗ​ដោយ​ភាព​ឯករាជ្យ​» ។​គេអាចធ្វើរឿងនេះបានយ៉ាងល្អ នេះបើយោងតាមសម្តីរបស់លោកតាព្រោះថាគាត់បាន​ឃ្លាំមើល​ពីសកម្មភាពទាំងអស់ដែលគេបានជួយគេមិនខ្លាចភាពនើយហត់ឡើយគេធ្វើការងារទាំងអស់ដោយមិនថ្អូញថ្អែរបន្ទិច។
តោះទៅមើលពីសកម្មភាពរបស់ក្មេងប្រុសម្នាក់នេះទាំងអស់គ្នា។

shares