ញាក់សាច់ទ្រើកៗម៉ង ក្រោយបានស្គាល់ចុងភៅទេវតា ពិតជាពូកែរខ្លាំងណាស់ មិនសរសើរមិនបានទេ…(វីដេអូ)

ប្រទេស​ចិន៖បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងចុងភៅម្នាក់ដែលគាត់បានសម្តែង​សមត្ថភាព​ប្រើ​កាំបិត​ដ៏​កំពូល​របស់​ខ្លួនដែលមានទឹកដៃនៅក្នុងការធ្វើម្ហូបខ្លាំងមែនទែនព្រោះថាគាត់បានសម្តែង​សមត្ថភាព​ហាន់​ដំឡូងបារាំងទៅជា​ចំណិត​ស្តើងៗ​ដូច​ម្ជុល​លើ​​ប៉េង​ប៉ាង ខណៈ​ពេល​ត្រូវ​បិទ​ភ្នែក ធ្វើឲ្យ​អ្នកទស្សនា​រំភើប​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយនាំគ្នានិយាយថាសមជាចុងភៅពូកែមែន។​ចំណែកសមត្ថភាពចៀរ​ស្បែក និង​ឆ្អឹង​ត្រី​ជាមួយនឹង​ស្នាម​កាំបិត​តែមួយគត់ ។

ដែលនៅក្នុងកម្មវិធី​ទូរទស្សន៍​ជាក់ស្តែង “Is it true” លើ​កា​ណាល់​ទូរទស្សន៍ CETV របស់​ចិន ។ចុងភៅ​ពូកែនោះមានឈ្មោះថា Linមានអាយុ៥០ ឆ្នាំ​ ​ បច្ចុប្បន្ន​លោក​ជា​មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ក្នុង​សណ្ឋាគារ​ផ្កាយ​ប្រាំ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Counting Garden Hotelផងដែរ ។បើអ្នកទាំងអស់គ្នាចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares