ពិតជាកូនល្អមែន ​បញ្ចុះសព​ឪពុក​ក្នុង​រថយន្ត BMW ថ្មីស្រឡាង ដោយសារតែហេតុផលនឹកស្មានមិនដល់​…

​ប្រទេស​ចិន៖បើយោងតាមបណ្តាញសង្គមដែលបានចែកចាយល្បីពាសពេញពិភពលោកបានឲ្យដឹងថាបុរសម្នាក់មានឈ្មោះ​ថា Azubuike ត្រូវជាកូន“​ក​ត្ត​ញូ​”ម្នាក់ដែលបាន​បញ្ចុះសព​ឪពុក​របស់​ខ្លួន​ក្នុង​រថយន្ត BMW ថ្មី​មួយ​គ្រឿង ជំនួស​ឲ្យ​ក្តារ​មឈូស​ធម្មតា ដោយសារ​ថា ពេល​នៅរស់​ឪពុក​របស់​គាត់​តែង​ស្រមៃ ចង់​បាន​រថយន្ត BMW មួយ​គ្រឿង​ជិះ តែ​គាត់​ពុំ​ទាន់​ទិញ​ជូន​ឪពុក​ទាន់ពេល ។​ស្តាយណាស់ដែលគាត់ធ្វើបុណ្យចំខែងងឹត​ក្រោយ​ពេល​ឪពុក​ស្លាប់​ គាត់បាន​ប្រញាប់​ទៅកាន់​ហាង​លក់​ឡាន ដើម្បី​ទិញ​រថយន្ត​ថ្មីស្រឡាង​មួយគ្រឿង​ជូន​ឪពុក ក្នុងតម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ ទុក​ដូចជា​កាដូ​នាំ​ឪពុក​ទៅ​ពិភពថ្មី ។​

ការធ្វើទង្វើរបែបនេះមាន​ទាំង​ពាក្យ​សរសើរ និង​រិះគន់​ពី​មនុស្ស​ជាច្រើន អ្នកខ្លះបានបញ្ចេញមតិ ថា​ជា​កូន​ដ៏​ក​ត្ត​ញូ ចំណែកមតិរិះគន់វិញបាននិយាយថា ​ខ្ជះខ្ជាយ​របស់គាត់ ដោយ​ចាត់ទុកថា “​ប្រសិន​អ្នកមាន​ប្រាក់​ចូរ​ទិញ​របស់​ឲ្យ​ឪពុក​ម្តាយ​ពេល​គាត់​នៅរស់ ពេល​គាត់​ស្លាប់បាត់​ទៅ​ហើយ ទោះ​របស់​មាន​តម្លៃ​អ្វី​ក៏​គ្មាន​ន័យ​សម្រាប់​គាត់​ដែរ​” ។​​អ្នកអាចនិយាយបានថាវាជារឿងខ្ជះខ្ជាយប៉ុន្តែ វាក៏មិនមែនជាលើកទី១ដែលមានអ្នកយកសពរបស់ឪពុកខ្លួនបញ្ចុះក្នុងឡាននោះទេ តែក៏មានលោក មហា​សេដ្ឋីនី​ហ្សេ​រី​យ៉ា​បានបញ្ចុះសពឪពុកក្នុងឡានដែរព្រោះថាវា​ជា​បំណងប្រាថ្នា មុនពេល​ស្លាប់​របស់​លោក វាក៏អាចបញ្ជាក់ថាអ្វីដែលចុងក្រោយយើងអាចធ្វើឲ្យអ្នកដែលមានគុណយើងបានយើងគួរតែធ្វើវាទៅ។

shares