រំជួលចិត្ត! យុវសិស្សស្រី និទ្ទេសA មកជួបសម្តេច តែប្រញាប់ត្រលប់ទៅវិញ ដើម្បីបូជាសពឪពុកនៅស្រុកកំណើត បំណងធំរបស់ឪពុកក្មួយស្រី គឺ…

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ សិស្សានុសិស្ស ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស (A) ចំនួន ៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៩ នេះ។

នេះបើយោងតាមរយៈហ្វេសប៊ុកផេក “BTV Cambodia” បានបង្ហោះសារដ៏រំជួលចិត្តមួយថា “យុវសិស្សស្រីនិទ្ទេសA មកជួបសម្តេច តែប្រញាប់ត្រលប់ទៅវិញ ដើម្បីបូជាសពឪពុកនៅស្រុកកំណើត។ បំណងធំរបស់ឪពុកក្មួយស្រី គឺចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច តែគួរឱ្យសោកស្តាយបំផុត គាត់មិនបានមើលឃើញរូបថតនោះទេ។ សូមសម្តែងសមានទុក្ខជាមួយក្រុមគ្រួសារក្មួយស្រីពីចំងាយ។”៕

Leave a Reply

Your email address will not be published. Required fields are marked *