បងស្រីម្នាក់៖ ខ្ញុំផ្តាំកូនៗថា ពេលធំឡើងកូនមានការងារធ្វើ មានប្រាក់ កូនត្រូវតែបរិច្ចាកជូនពេទ្យនេះ ទោះបីតិច ច្រើនក្តី អោយតែជាលុយបានមកដោយ សុច្ចរិត ពីកំលាំងញើសឈាមយើង…

ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Dina Chhay បានបង្ហោះរូបភាព និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ទាក់ទងមន្ទីពេទ្យគន្ឋបុប្ផា ដោយគាត់បានរៀបរាប់ថា៖

“ខ្ញុំបានប្រាប់កូនៗរបស់ខ្ញុំថា បើគ្មានមន្ទីពេទ្យគន្ឋបុប្ផាទេជីវិតកូន ប្រាកដជាស្លាប់ហើយ ១ជីវិតម៉ែ សងគុណពេទ្យនេះមិនគ្រប់ទេ ហើយខ្ញុំផ្តាំកូនៗថា ពេលធំឡើងកូនមានការងារធ្វើ មានប្រាក់ កូនត្រូវតែបរិច្ចាកជូនពេទ្យនេះ ទោះបីតិច ច្រើនក្តី អោយតែជាលុយបានមកដោយ សុច្ចរិត ពីកំលាំងញើសឈាមយើង ….!

ម្នាក់ៗពេលកូនឈឺរត់រកពេទ្យអោយជួយ សង្គ្រោះជីវិតកូន ពេលកូនជា សះស្បើយក៏ដោយសារតែ លោកគ្រូ អ្នកគ្រូពេទ្យ គាត់បានជួយព្យាបាលដែរ តែផ្ទុយទៅវិញអ្នកខ្លះមិនបានអរគុណពេទ្យហើយ ថែមទាំងជេរគាត់ទៀត ពេទ្យសំដីអាក្រក់១ចំនួនមានមែន ក៏ប៉ុន្តែ គាត់ក៏បានព្យាបាលកូនយើងអោយជាដែរ មានពេទ្យល្អក៏ច្រើន សំដីពិរោះ មុខញញឺមរាក់ទាក់ មិនរើសអើងទេ ហេតុអី មិនសរសើរពួកគាត់ផង ….? ត្រូវចាំថា មន្ទីពេទ្យគន្ឋបុប្ផា គឺជាពេទ្យទេវតា ជួយសង្គ្រោះ កុមារខ្មែររាប់លាននាក់ ដោយមិនគិតថ្លៃ សូម្បីតែអ្នកដែលមានផ្ទះនៅ ជុំវិញពេទ្យនេះ ក៏ក្លាយជាសេដ្ឋី ដោយការកសុីលក់ ម្ហូបអាហារ និងឥវ៉ា់ន់ផ្សេងៗទៀតផងដែរ …. បើយើងរិះគន់ដើម្បីស្ថាបនា ដើម្បីប្រយោជន៍រួម នោះអ្វីៗវានឺងកាន់តែល្អប្រសើរ មានកំលាំងចិត្តទាំងអស់គ្នាដែរ ។

ខ្ញុំយកកូនទៅគេង៨យប់នៅពេទ្យនេះ ខ្ញុំយល់អារម្មណ៍ បុគ្គលិកពេទ្យមានការហត់នើយណាស់ ព្រោះអ្នកជំងឺចូលទាំង យប់ ថ្ងៃ រកគ្រែដាក់គ្មានទេ …. ជាពិសេស អ្នកកំដរកូន ក្មួយ គាត់ភាគច្រើន មិនសូវជួយ សម្អាត បន្ទប់ទឹក បង្គន់ទេ ទោះបីមានធុងសម្រាមអោយដាក់ហើយ ក៏ពួកគាត់ខ្ចឹលដែរ ចោលកញ្ចប់ថង់ ផ្លាស្ទីក សំឡីអនាម័យ ខោទឹកនោមកូន រ៉ាយប៉ាយក្នុងបន្ទប់ទឹក មិនចេះជួយអំអាតគ្នាសោះ …. ទាំងនោះក៏ជាបញ្ហារដែល ធ្វើអោយបុគ្គលិកពេទ្យហត់នើយ មិនសប្បាយចិត្តដែរ សួរថាតើអ្នកណា ត្រូវប្រាប់អ្នកដដែលៗរាល់ថ្ងៃនោះ ???? សូមអ្នកជួយសម្អាត ទាំងអស់គ្នាផងទៅ បើមកដេកពេទ្យមិនអស់លុយផងនោះ ….!”៕

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *