ជួយស៊ែរផង!!!លោកយាយជប៉ុនម្នាក់នេះបានជួយសាងសង់សាលារៀនអោយកូនខ្មែរយើងជាច្រើន សរុបចំនួន…..!!
លោកយាយ Osanai Mieko គឺជាស្ថាបនិកអង្គការJAPAN TEAM OF YOUNG HUMAN POWER (JHP) បានជួយកសាងសាលារៀនចំនួន ៣៤៧ខ្នង ដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣មក។ លោកយាយបានកើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៣០។ បច្ចុប្បន្នលោកយាយមានអាយុ៨៨ឆ្នាំហើយ។
គោលបំណងនៃការបង្កើតអង្គការនេះ គឺដើម្បីលើកស្ទួយ ស្ថានភាពអប់រំនៅកម្ពុជា ដូចជាការសាងសង់សាលារៀន ជំនួយលើការអប់រំជំនាញតន្ត្រី និងសិល្បៈ ព្រមទាំងមណ្ឌលកុមារកំព្រាជាដើម។ រហូតមកទល់ឥឡូវនេះ JHP សាងសង់អាគារសិក្សាបានចំនួន ៣៤៧ខ្នងទូទាំងប្រទេសកម្ពុជា។ JHP កំពុងបន្តសាងសង់អាគារសិក្សានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួនក្នុងខេត្តបាត់ដំបង និងតំបន់ផ្សេងៗទៀត។
លោកយាយ Osanai Miekoជាសកម្មជនមួយរូបតែងធ្វើអំពើសប្បុរសធម៌ជាច្រើនរាប់មិនអស់តាំងពីដឹងក្ដីរហូតដល់វ័យចាស់ជរា។ មានបណ្ដាប្រទេសជាច្រើន ដែលលោកយាយ Osanai Mieko ធ្លាប់បានជួយកសាងសាលារៀន កន្លែងជ្រោកកោន សម្រាប់ជនភៀសខ្លួនដោយសារសង្គ្រាមដូចជា៖ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក នេប៉ាល់ ឡាវ ឥណ្ឌា អ៊ីរ៉ាក់ អាហ្វហ្គានីស្ថានជាដើម។ ក្នុងនោះកម្ពុជាជាប្រទេសសំខាន់មួយដែលលោកយាយ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ដើម្បីជួយដល់ប្រជាជនខ្មែរ។
គេនៅចាំមិនភ្លេចថា ក្នុងជំនួបមួយជាមួយអភិបាលរងរាជធានីភ្នំពេញក្នុងឆ្នាំ២០១១ លោកយាយ Osanai Mieko បានបញ្ជាក់ថា ជប៉ុនក៏ដូចជាប្រទេសកម្ពុជាដែរ ការអភិវឌ្ឍប្រទេស គឺចាប់ផ្ដើមពីចំណុចសូន្យ។ ដូច្នេះអ្វីៗទាល់តែមានដៃគូ ពីមហាមិត្តជួយជ្រោមជ្រែងទើបការអភិវឌ្ឍប្រទេស មានការរីកចម្រើនទៅមុខបាន។ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនច្រើន គួរជាទីចាប់អារម្មណ៍ បើប្រៀបធៀបពីមុនកម្ពុជាមានតែបាតដៃទទេនោះ។
យោងតាមគេហទំព័រផ្លូវការរបស់អង្គការ JHP បានឲ្យដឹងថា អង្គការត្រូវបានកកើតឡើង ក្រោយពីប្រទេសអ៊ីរ៉ាក់ទទួលបានការទំនុកបម្រុងដើម្បីប្រឈមនឹងប្រទេសគុយវ៉ែត រួមទាំងការធ្វើសង្គ្រាមនៅសមុទ្រពែក្យបានផ្ទុះឡើងនៅខែសីហា ឆ្នាំ ១៩៩០ លោកយាយអូសាណៃ និង បុគ្គលិក ៦ រូបទៀតបានខិតខំដើម្បីបំពេញតម្រូវការដល់ជនភៀសខ្លួនក្នុងជំរំប្រទេសស៊ូដង់ និងបង្កើតក្រុម JIRAC ឡើង។ ក្រុមនេះក៏បានជួយដល់ជនភៀសខ្លួនឃឺដ នៅព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ក្នុងឆ្នាំ ១៩៩១។
នៅឆ្នាំ ១៩៩២ និង ១៩៩៣ JIRAC បានបង្កើតសកម្មភាពរំដោះនៅព្រំដែនកម្ពុជា-ថៃ ដើម្បីជួយឲ្យជនភៀសខ្លួនកម្ពុជាត្រឡប់ទៅស្រុកកំណើតវិញ។ សកម្មភាពទាំងនេះបានធ្វើឲ្យក្រុមអ្នកស្រីអូសាណៃ ដឹងពីសារសំខាន់នៃការសាងសង់សាលារៀនសម្រាប់ក្មេងៗ។ ពេលនោះក្រុមការងារលោកស្រី អូសាណៃ បានបង្កើតអង្គការ“The Cambodian Children’s School Construction Organization” នៅថ្ងៃទី ១៥ កញ្ញា ១៩៩៣។ បន្ទាប់មកបានប្ដូរឈ្មោះអង្គការនេះទៅជា JAPAN TEAM OF YOUNG HUMAN POWER (JHP) និងបង្កើតប្រព័ន្ធសមាជិកនៅខែមេសា ឆ្នាំ ១៩៩៧៕
គាត់ទាំងពីរជាអ្នកបង្រៀនអោយខ្ញុំស្គាល់ពីក្តីសុបិន្ត និង តំលៃនៃការដឹងគុណចំពោះមនុស្សគ្រប់គ្នាដែលចូលមកក្នុងជីវិត! ហើយថ្ងៃនេះទៀតសោតខ្ញុំមានសំណាងបានស្តាប់សាច់រឿងជីវិតរបស់អ្នកទាំងពីរជាច្រើន។ ខ្ញុំនឹងចែករំលែកនាឱកាសសមស្របណាមួយ។ តែសុំលើក១ចំណុចត្រង់ថា លោកពូឧបនាយករដ្ឋមន្ត្រីបានលក់ផ្ទះថ្មមកនៅផ្ទះឈើជណ្តើរបាក់ ដើម្បីយកលុយទៅកសាងសាលាអោយកូនអ្នកស្រុករៀន មកជួបជាមួយលោកស្រី Osanai Meiko ក៏ជាអ្នកលក់ផ្ទះដើម្បីសាងសង់សាលា… ភ្នំពេញ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ ណារិទ្ធ ក្តីសុបិន១០០៕