ឃើញរូបខ្លួនឯងកាលមុនចង់ខ្លាច ជីវិតពេលដែលមានគ្រួសារ បានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ តែគ្រប់យ៉ាង គេមិនឲតំលៃ ហើយថែមទាំងមើលងាយទៀត ហេតុនេះហើយទើបខ្ញុំសម្រេចចិត្ត

ពិតណាស់ជីវិតប្ដីប្រពន្ធតែងតែមានការឈ្លោះ ប្រកែកគ្នាដូច្នេះហើយ ប៉ុន្ដែទម្រាំតែអាចបានក្លាយទៅជាប្ដីប្រពន្ធរួមរស់នៅជាមួយគ្នាអស់មួយជីវិត គឺវាពិតជាមិនមានភាពងាយស្រួលនោះឡើយ ដែលត្រូវឆ្លងកាត់ឧបសគ្គជាច្រើន បូករួមទាំងការមិនចុះសម្រុង ភាពមិនអោយតម្លៃ ដែលទាំងអស់នេះហើយ គឺជារឿងដើមហេតុ ដែលធ្វើឲ្យប្ដីប្រពន្ធមួយចំនួនបានសម្រេចចិត្ដចែកផ្លូវគ្នា ទាំងដែលមានកូនជាចំណងដៃថែមទៀតផង។

ជាក់ស្ដែង កាលពីព្រឹកមិញនេះ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីម្នាក់ ដែលមានឈ្មោះ Try Soksokunthary បានចែករំលែកពីរឿងរ៉ាវជីវិតក្នុងក្រុមគ្រួសាររបស់ខ្លួន ដែលនាងបានខិតខំលះបង់ឈាមស្រស់ជូនស្វាមីរបស់នាងរហូតបង្កើតបានកូនម្នាក់ តែបែរជាបុរសរូបនោះមិនឲ្យតម្លៃនៃការខិតខំលះបង់របស់នាងទៅវិញ។ ទន្ទឹមនឹងនេះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖

“ឃើញរូបខ្លួនឯងកាលមុនចង់ខ្លាចជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲគេ ក្នុងនាងខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឲតំលៃ ហើយថែមទាំងមើលងាយខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន មនុស្សស្រីសម័យលូវគេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែរគេខ្លាចគឺឃុំខ្លួនឯងជាមួយភាពឈឺចាប់។ ត្រូវចាំគ្មានមនុស្សស្រីចង់លែងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេបើសិនជាប្ដីនឹងល្អមានការទទួលខុសត្រូវលើគ្រួសារនោះ”។

ប្រភព៖ amazingclipvdo

Leave a Reply

Your email address will not be published. Required fields are marked *