លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងភរិយាកូនក្មួយ បានអញ្ជើញទៅជួបសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទ ដោយផ្ទាល់ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ដោយសុខភាពរបស់ឯកឧត្តមនៅពេលនេះគឺ
ប្រិយមិត្ដប្រាកដជាបានទទួលជ្រាបរួចមកហើយ ដែលនៅខណៈកាលពីនារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឧត្ដមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ ត្រូវបានក្រុមគ្រួសារបញ្ចូនរូបលោក តាមរយៈយន្ដហោះ ដើម្បីយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យប្រទេសថៃ។
យ៉ាងណាមិញ ក្រោយពីការខិតខំព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ឯកឧត្ដម ជួន ណារិន្ទ ពេលនេះមានសភាពធូរស្បើយពីជំងឺហើយ។ ទន្ទឹមនឹងនេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកលោក Huy Bunleng បានសរសេរប្រាប់ឲ្យដឹង នារសៀលថ្ងៃទី០៧ ខែតុលា អោយដឹងថា៖
“នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ ភរិយាកូនក្មួយ និងក្រុមការងារ បានអញ្ជើញទៅជួបសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុដោយផ្ទាល់ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ជាមួយនឹងការជូនពរដល់លោកស្នងការឆាប់ជាសះស្បើយផងដែរ។ តាមរយៈការសួរសុខទុក្ខនេះ លោកឧកញ៉ាទៀ វិចិត្រឲ្យដឹងដែរថា សុខភាពរបស់លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បច្ចុប្បន្នបានធូរស្រាលស្រាលច្រើនហើយ នឹងត្រូវចេញពីមន្ទីរពេទ្យឆាប់ៗនេះ”៕