ម្នាក់ទៀតហើយ អច្ឆរិយៈកុមារ!!! បាន វរជ័យ ពិតជាអស្ចារ្យមែនទែនបូកលេខគុណលេខលឿនមែនទែន មិនគួរអោយជឿ
កាលពីវេលាម៉ោង ៧ដល់៨ យប់ ថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្មវិធី តូចខ្លឹមខ្លាំង លើកញ្ចក់ទូរទស្សន៍ ភីអិនអិន បានធ្វេីការបង្ហាញសមត្ថភាពរបស់កុមារមួយរូប ដែលមានសមត្ថភាពអស្ចារ្យក្នុងការបូក គុណ ដក និងចែកលេខជាច្រេីនខ្ទង់បានយ៉ាងរហ័សជាងម៉ាសុីនគិតលេខ ដែលធ្វើឲ្យគណៈកម្មការ និងទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះកុមាររូបនេះជាខ្លាំង។ អ្វីដែលពិសេសនោះ កុមាររូបនេះ អាចគុណលេខចំនួន៥ខ្ទង់ជាប់ៗគ្នាបានយ៉ាងរហ័ស និងត្រឹមត្រូវទៀតផង។ មិនតែប៉ុណ្ណោះ កុមារារូបនេះ អាចបូក និងដកលេខចំនួនមួយរយខ្ទង់ជាប់ៗគ្នាដែលលោតលេីកញ្ចក់ទូរទស្សន៍ម្តងមួយៗលេខយ៉ាងរហ័សយ៉ាងត្រឹមត្រូវថែមទៀតផង។
ដែលនេះពិតជាសមត្ថភាពដ៏អស្ចារ្យមែនទែនសម្រាប់កុមារ បាន វរជ័យ ដែលពិតជាមិនគួរឲ្យជឿ និងត្រូវបានកម្មវិធីទាំងមូលបានដាក់រហស្សនាមជា អច្ឆរិយៈកុមារ ថែមទៀតផង។ ទន្ទឹមនឹងនេះដែរ លោក ម៉ា ដូណា ដែលក្នុងនាមរូបលោកជាគណៈកម្មការក្នុងកម្មវិធីមួយនេះ បានសម្តែងនូវមោទនភាពជាខ្លាំង និងបានមានការលេីកឡេីងយ៉ាងដូច្នេះថា៖ «ពិតជាសសើរជាមួយសមត្ថភាពរបស់ក្មួយប្រុស វីរជ័យ ណាស់ ពិតជាក្មេងដែលមានជំនាញគិតលេខរហ័សណាស់ក្នុងប្រទេសកម្ពុជាយើង ដោយក្តីជួយចែករំលែកផង ដើម្បីលើកទឹកចិត្តដល់កុមារា រាយអែនផង»។