សូមបងម្ចាស់ឡាន MAZDA ដែលមានស្លាកលេខ 2AT-8826 ជួយទូទាត់ទឹកប្រាក់ផង

ស្ថានីយ៌ប្រេងឥន្ធនៈ PTT ដែលជាក្រុុមហ៊ុន របស់ប្រទេសថៃ បានកំពុងតែពង្រីកខ្លួនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានគ្រប់ទីកន្លែងក្នុងរាជធានី ខេត្ដ-ក្រុង បូករួមជាមួយហាងកាហ្វេ Amazon ដ៏ពេញនិយម Mart និងបន្ទប់ទឹកមានអនាម័យ ស្អាតថែមទៀតផង។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី០៧ ខែតុលាឆ្នាំ២០១៩ នាវេលាម៉ោង៧យប់ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក “PTT 6A/ Amazon 6A ជ្រោយចង្វារ” បានបង្ហាញពីរូបភាពកាមេរ៉ាសុវត្ដិភាព ដែលរថយន្ដដ៏ទំនើបម៉ាក Mazda BT50 ចាក់សាំងរួចហើយ នៅឡើយមិនទាន់បានទូទាត់ប្រាក់ ដោយខាងស្ថានីយ៌ប្រេងឥន្ធនៈ PTT បានប្រាប់ឱ្យដឹងថា៖“សូមបងម្ចាស់ឡាន Mazdaដែលមានស្លាកលេខ 2AT-8826 ជួយទូទាត់ទឹកប្រាក់ដែលបងអត់បានបង់ ដោយអចេតនា។ សូមទំនាក់ទំនងមកយេីងខ្ញុំ តាមលេខ 099309904 សូមអរគុណ”៕

ប្រភព៖ amazingclipvdo

Leave a Reply

Your email address will not be published. Required fields are marked *