ស្រលាញ់ដល់ថ្នាក់នេះ! ខួបកំណើត ជី ដេវីត ឆ្នាំនេះ បូព្រឹក្ស សុទ្ធតែសាក់ឈ្មោះលោក លើដៃបែបនេះ (មានវីដេអូ)

ភ្នំពេញ៖ អ្នកទាំងអស់គ្នាដឹងច្បាស់ជាក់ជាមិនខានទាក់ទងទៅនឹងទំនាក់ទំនងរបស់តារាចម្រៀងញាក់ទាំងពីររូបនេះជាក់ជាមិនខានគឺ លោក ជី ដេវីតនឹងកញ្ញា ទេព បូព្រឹក្ស។

ដោយកាលពីម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងរ៉េប ដ៏មានប្រជាប្រិយភាពលោក ជី ដេវីត ឈានចូលអាយុ ២៥ ឆ្នាំគូរស្នេហ៍របស់លោក បានជូនកាដូសម្រាប់សង្សារសំពណ្វខ្លួនយ៉ាងពិសេសធ្វើឲ្យលោកមានការផ្ញាក់ផ្អើល ដោយរូបនាងហ៊ានចំណាយសាច់ សាក់ឈ្មោះលោក ជី ដេវីត យ៉ាងធំនៅលើដៃ ដែលមើលទៅពិតជាគួរឲ្យរំភើបខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ខួបផ្ទាល់ក៏បានបង្ហាញពីក្តីរំភើបរបស់ខ្លួន ដោយបាននិយាយថា នេះគឺជាកាដូដ៏ពិសេសបំផុតសម្រាប់លោក។ទោះជាយ៉ាងណាក្តី ក្នុងថ្ងៃកំណើតនេះ គេសង្កេតឃើញថា អ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងច្រើន ដែលធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេលួចច្រណែនលោក។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *