ព្រឺរោមខ្ញាក់ ម្តាយរវល់ឈ្ងោកចុចទូរស័ព្ទ ភ្លេចមើលកូនលូកដៃ គាបជាប់ទ្វារជណ្តើរយន្ត… (មានវីដេអូ)

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ គេហទំព័រឈ្មោះលីវលីក បានចុះផ្សាយពីវីដេអូឃ្លីប ដ៏គួរឲ្យរន្ធត់មួយ ដែលបានកើតឡើងនៅក្នុងជណ្តើរយន្ត ដោយក្មេងស្រីម្នាក់ បានស្ថិតនៅក្នុងជណ្តើរយន្តនោះ ជាមួយម្តាយរបស់នាង ហើយម្តាយរបស់នាង តែឈ្ងោកមើលទូរស័ព្ទ មិនបានចាប់អារម្មណ៍លើដៃរបស់កូនស្រីខ្លួន ដែលបានលូកចូលក្នុងចន្លោះ ទ្វារជណ្តើរយន្តនោះទេ ស្រាប់តែពេលទ្វារជណ្តើរយន្តបើក ស្រាប់តែទាញដៃរបស់ក្មេងស្រី ចូលក្នុងចន្លោះទ្វារតែម្តង ។


ខណៈពេលដែលទ្វារជណ្តើរយន្ត បានគាបដៃរបស់ក្មេងស្រី ម្តាយរបស់នាងខំប្រឹងទាញទ្វារ ទាំងភិតភ័យ តែទោះនាងខំចុចប៊ូតុងឲ្យទ្វារបិទយ៉ាងណា ក៏ទ្វារពុំព្រមបិទនោះទេ ដោយសារតែគាំងជាប់ជាមួយដៃរបស់កូនស្រីនាង បាត់ទៅហើយ ។ ក្នុងពេលដែលកំពុងទាញដៃកូនចេញពីទ្វារ ម្តាយបានស្រែកហៅឲ្យគេជួយផងដែរ តែហាក់ដូចជាគ្មានអ្នកណាឮឡើយ។

តាមប្រភពព័ត៌មានខាងលើ បានសរសេរថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងប្រទេសចិន កាលពីពេលថ្មីៗកន្លងមកនេះ ហើយបានសរសេរបញ្ជាក់ថា នៅប្រទេសចិនប្រសិនបើជណ្តើរយន្ត ដំណើរការតាមធម្មតានោះ ទ្វាររបស់វានឹងបើកចំហរ ដោយស្វ័យប្រវត្តិ នៅពេលដែលមានមនុស្សឈរនៅពីមុខទ្វារ ដូច្នេះគេអាចសន្និដ្ឋានបានថា មូលហេតុដែលទ្វារមិនព្រមបិទមកវិញនោះ គឺដោយសារតែស្ត្រីជាម្តាយនៅឈរពីមុខទ្វារនោះ ទើបទ្វារមិនព្រមបិទ ។

ទោះជាយ៉ាងណាក៏ដោយ គេហទំព័រខាងលើមិនបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ត្រូវបានជួយដោយវិធីណានោះទេ ហើយមានគ្រោះថ្នាក់ធ្ងន់ឬស្រាលនោះឡើយ ៕

shares