ញាក់សាច់!!! អត់ការងារធ្វើ បើកម៉ូតូដឹកខ្លាឃ្មុំយក្ស ដ៏កាចសាហាវពេញក្រុង… អ្នកឃើញបះសក់គ្រប់គ្នា

ប្រទេសរុស្ស៊ី៖ កាលពីពេលថ្មីៗនេះ កាសែត Daily Mail បានចុះផ្សាយថា មានបុរស២នាក់ បាននាំខ្លាឃ្មុំសម្បុរពណ៌ត្នោត មកជិះលើម៉ូតូ ជាមួយពួកគេយ៉ាងរំភើយ ។​ ហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានគេប្រទះឃើញ នៅតាមផ្លូវក្នុងទីក្រុង Syktyvkar ប្រទេសរុស្ស៊ី តែអ្វីដែលធ្វើឲ្យគេ មានការភ្ញាក់ផ្អើលនោះ គឺខ្លាឃ្មុំយក្ស១ក្បាលនោះ មិនបានបញ្ចេញភាពកាចសាហាវ ដាក់ហ្វូងមនុស្សនោះឡើយ វាគ្រាន់តែលើកជើងវា ស្រូបយកខ្យល់អាកាសប៉ុណ្ណោះ។

មានមនុស្សជាច្រើន ដែលបានឃើញហេតុការណ៍នេះ ព្រមទាំងនាំគ្នា យកទូរស័ព្ទថតរូប និងវិដេអូឃ្លីបដើម្បីPOST និង share ចែករំលែកនៅលើបណ្តាញសង្គម facebook ។ បុរសម្នាក់ដែលបានថត រូបខ្លាឃ្មុំយក្សនោះ បានប្រាប់ឱ្យដឹងថា ខ្លាឃ្មុំយក្សនោះ បើតាមការស្មាន មានទំងន់ប្រហែល១១៣គីឡូក្រាម ហើយវាជារឿង ដ៏គួរអោយចម្លែកណាស់ ដែលគេអាចឃើញខ្លាឃ្មុំយក្សនេះ ធ្លាប់ជាសត្វកាចសាហាវមួយ ប្រែក្លាយជាសត្វដ៏ស្លូត ហើយជិះម៉ូតូជាមួយមនុស្ស យកខ្យល់អាកាសតាមដងផ្លូវទៀតផង។

តាមរបាយការណ៍ ប៉ូលិសនៅក្នុងតំបន់ បានបញ្ជាក់ថា ខ្លាឃ្មុំនេះត្រូវបានគេ ដាក់ឈ្មោះឲ្យថា Mr. Tim វាត្រូវបានទទួលការបណ្តុះបណ្តាល វគ្គពិសេសពីក្រុមអ្នកបង្រៀនសត្វព្រៃ ដែលត្រូវបានគ្រប់គ្រង ដោយក្រុមក្លឹបអ្នកជិះម៉ូតូធំ (Polar Wolves bike club) ។

ក្នុងវីដេអូឃ្លីបនេះ គឺមានបុរស២នាក់ជិះម៉ូតូធំ ជាមួយខ្លាឃ្មុំ ហើយវាបង្ហាញអាកប្បកិរិយា គួរអោយស្រឡាញ់ និងក្ដីមេត្ដាករុណា និងស្នាមញញឹម ពេលមានមនុស្ស បើកបរកាត់មុខគ្នា ប៉ុន្តែវាក៏បង្ហាញពីការភ័យខ្លាចម្តងៗផងដែរ …៕

shares