បរទេសឃើញស្រីស្អាត ក៏ហៅទៅកន្លែងស្ងាត់ៗ តែក្រោយដឹងការពិតហើយក៏សុំឈប់វិញ ទីបំផុតចូលដើម…

ប៉ាតាយ៉ា ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានព័ត៌មានរាយការណ៍មកថា មានពលរដ្ឋល្អ បាននាំបុរសជនជាតិអ៊ីរ៉ង់ ឈ្មោះ អារម៉ាន់ ខារឹម អាយុ៣៥ឆ្នាំ ចូលទៅប៉ូស្តិ៍ប៉ូលិស ក្រុងប៉ាតាយ៉ា ក្នុងសភាពខោអាវរហែករយ៉េរយ៉ៃ ក្រោយពីត្រូវបានខ្ទើយ យកលុយអស់៥០០០បាត ។


ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្លូវប៉ាតាយ៉ា កណ្តាលខេត្តឈុនបុរី ដោយស្ត្រីជនជាតិថៃម្នាក់ អាយុ៣៦ឆ្នាំ បាននិយាយប្រាប់ប៉ូលិសថា រូបគាត់បានប្រទះឃើញ បុរសជនជាតិអ៊ីរ៉ង់ម្នាក់នេះ កំពុងស្រែករកឲ្យគេជួយ នៅតាមដងផ្លូវ ទើបគាត់ឈប់រថយន្តមើល តែគាត់មិនហ៊ានចុះពីលើរថយន្ត ចូលទៅជួយនោះទេ ព្រោះគាត់បានឃើញខ្ទើយរូបនោះ ឈរនៅក្បែរជនរងគ្រោះ ហើយថែមទាំងមានកាន់ដបស្រា នៅនិងដៃទៀតផង ទើបគាត់មិនហ៊ានចូលទៅជួយ។

លុះប្រហែល បាន១០នាទីក្រោយមក ទើបខ្ទើយរូបនោះបានឡើងម៉ូតូ គេចខ្លួនបាត់ ហើយរូបគាត់ក៏បានចូលទៅសួរនាំ ហើយបុរសជនជាតិអ៊ីរ៉ង់ បានរៀបរាប់ប្រាប់គាត់ថា ដំបូងឡើយគាត់ព្រមព្រៀងគ្នា ជាមួយខ្ទើយនោះ ក្នុងតំលៃ១ពាន់បាត ពេលឡើងជិះម៉ូតូជាមួយនាង ទើបដឹងថា នាងជាខ្ទើយ ទើបសុំខ្ទើយនោះ អោយឈប់ម៉ូតូ ក្រោយមកខ្ទើយរូបនោះ បានយកដបស្រាមកគំរាមគាត់ ហើយទារយកលុយពីគាត់ ៥ពាន់បាតបន្ថែមទៀត រហូតមានការប្រទាញប្រទង់គ្នា ទើបធ្វើឲ្យរហែកអាវរបស់គាត់រយ៉េរយ៉ៃបែបនេះ។

ក្រោយពីបានទទួលពាក្យបណ្តឹង ពីបរទេសរូបនោះ ប៉ូលិសបានចេញបញ្ជា ឲ្យតាមចាប់ខ្ទើយរូបនោះ ជាបន្ទាន់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ហើយបានណែនាំបុរសបរទេសរូបនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយស្រីៗ និងខ្ទើយនៅក្នុងក្រុងប៉ាតាយ៉ា ៕

ប្រភព៖ សារព័ត៌មាន ខោស៊ុត

shares