ព្រឺរោម! បុរសសង្ហាម្នាក់ ចាប់ស្តេចពស់វែក២ក្បាល កំពូលពិសសាហាវបំផុតលើលោក យកទៅចិញ្ចឹម ឲ្យស្តាប់បង្គាប់ដូចសត្វចិញ្ចឹម

កាលពីពេលថ្មីៗនេះ កាសែតបរទេសបានចុះផ្សាយ ពីបុរសម្នាក់ឈ្មោះ ​Ice Habibi ស្ថិតនៅក្នុងខេត្តរៀវ ប្រទេសឥណ្ឌូនេស៊ី ចាប់ពស់វែក ដែលមានពិសខ្លាំងបំផុត ហើយមានប្រវែងវែងជាងគេ នៅលើលោក ចំនួន២ក្បាល ដោយ១ក្បាលមានប្រវែង ៣ ទៅ ៤ម៉ែត្រ ដោយដៃទទេ ហើយបានយក ទៅធ្វើជាសត្វចិញ្ចឹមរបស់ខ្លួន ក្រោយពីពួកវា បានចូលទៅចឹក អ្នកភូមិម្នាក់។


ក្រោយមកបុរសម្នាក់នោះ បានចិញ្ចឹមសត្វ ពស់វែកទាំង២ក្បាលនោះ រហូតស្តាប់តាមបញ្ជារបស់គាត់ ដូចជាសត្វឆ្កែអញ្ចឹងដែរ។

បើស្តាប់តាមការរៀបរាប់ របស់បុរសនោះបានប្រាប់ថា ពីដំបូងឡើយ ពេលចិញ្ចឹមពស់ទាំង២ក្បាលនេះ គាត់ធ្លាប់ត្រូវពស់ចឹកជាច្រើនដងផងដែរ តែមិនអី។ គាត់បានបញ្ជាក់ថា ពិសពស់វែកទាំង២នេះ សាហាវណាស់ អាចធ្វើឲ្យសត្វដំរីដ៏ធំស្លាប់បាន។

ជាចុងក្រោយ គាត់បានឆ្លើយមួយម៉ាត់ ដើម្បីបញ្ចប់ចម្ងល់របស់ មនុស្សជាច្រើនថា ប្រសិនបើពស់វែកចឹក ឬខាំគាត់ គាត់មានអារម្មណ៍ថា ដូចស្រមោចខាំអញ្ចឹង ៕

shares