សូមជួយគំាទ្រផង! ទំពាំងស្នងឫស្សី ពន្លកថ្មី នៃវប្បធម៌សិល្បៈបុរាណ ខេត្តត្បូងឃ្មុំ…(មានវីដេអូ)

ចាស់ៗពីដើម អោយតែលឺថាមានការសម្តែង ល្ខោន មិនថា ល្ខោនបាសាក់ ល្ខោនយីកេ ល្ខោនស្បែក ល្ខោនមហោរី នោះទេ គឺនាំគ្នាចូលរួមទស្សនាផ្អើលតាំងពីចុងភូមិដល់ដើមភូមិតតែម្តង ខុសពីសម័យបច្ចុប្បន្នសិល្បៈផ្នែក ល្ខោន ហាក់មានការធ្លាក់ចុះខ្លាំង ហើយស្ទើរតែមិនមានអ្នកមើល និងចាប់អារម្មណ៍ទៅហើយ។

ដោយឡែក សូមក្រឡេកមកមើល ក្មេងៗ ដែលជាទំពាំងស្នងឫស្សី កំពុងតែសម្តែង ល្ខោនបាសាក់ បានយ៉ាងល្អ នៅឯខេត្តត្បូងឃ្មុំ។ សូមអរគុណនិងសង្ឃឹមថាបងប្អូននឹងជួយស៊ែរបន្ត ដើម្បីចូលរួមគាំទ្រសិល្បៈទម្រង់បុរាណនេះបន្តទៀត កុំឲ្យបាត់បង់ និងសាបសូន្យ។ បើបងប្អូនត្រូវការក្រុមល្ខោនខាងលើទៅសម្តែង សូមទំនាក់ទំនងលេខ 012 878 000 / 097 878 0000 / 098 878 000។

គួរបញ្ជាក់ថា ទម្រង់​សិល្បៈ​ទស្សនីយភាព​ខ្មែរ​បាន​យោន​យក​ឈ្មោះ​ក្នុង​លក្ខណៈ​ខុស​ៗ ប្លែក​គ្នា​ជា​ច្រើន។ ទម្រង់​ខ្លះ​បាន​យក​ឈ្មោះ​ចេញ​អំពី​ឧបករណ៍​តន្ត្រី ឫ វង់​តន្ត្រី ណា​មួយ ដូចជា​ល្ខោន​យីកេ ឫ​ល្ខោន​មហោរី​ជា​ដើម។ ប៉ុន្តែ​ទម្រង់​ខ្លះ​ទៀត​បាន​យក​ឈ្មោះ​ពី​សិល្ប​ករ​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​លើស​លប់​ដូចជា​សិល្បៈ​ចម្រៀង​អាយ៉ៃ។

ចំណែក​ល្ខោន​បាសាក់​វិញ ក៏​មិន​ខុស​ពី​ទម្រង់​ដទៃ​ទៀត​ប៉ុន្មាន​ដែរ ប៉ុន្តែ​បាន​យក​ឈ្មោះ​របស់​ខ្លួន​ពី​ទី​កន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​បាន​រីក​ចម្រើន​ទៅ​វិញ ពោល​គឺ​ល្ខោន​បាសាក់​មាន​ដើម​កំណើត​នៅ​ស្រុក​បាសាក់​ខេត្ត​ឃ្លាំង​ទល់​មុខ​ព្រះ​ត្រពាំង​កម្ពុជា​ក្រោម ។ ទឹក​ដី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បាន​ពួក​អាណានិគម​និយម​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម ថ្ងៃ​ទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩។

 

ប្រភព: wiki/ល្ខោនបាសាក់ / ល្ខោនបាសាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ

Leave a Reply

Your email address will not be published. Required fields are marked *