អានហើយស្ទើរស្រក់ទឹកភ្នែក!!! គាត់ចង់រំលូតកូនចោល ដោយសារតែភាពក្រីក្រ ប៉ុន្តែគ្រូពេទ្យបដិសេធ តែ34 ឆ្នាំក្រោយមកកូនគាត់បានក្លាយជាមនុស្សល្បីល្បាញម្នាក់…
ប្រហែលជាមានមនុស្សតិចតួចណាស់ដែលដឹងថាកាលពី 34 ឆ្នាំមុនខ្សែប្រយុទ្ធលំដាប់ទី 1 រូបនេះ ស្ទើរតែគ្មានវត្តមាននៅក្នុងពិភពលោកនេះឡើយ។នៅថ្ងៃមួយ នៅពាក់កណ្តាលឆ្នាំ 1984 លោកស្រី Dolores Aveiro រស់នៅក្នុងតំបន់ហ្វុងជឺ បានកំពុងតែពពោះខ្សែប្រយុទ្ធរូបនេះ គឺលោក Cristiano Ronaldo តែដោយសារការងារមិនទៀងទាត់ ហើយត្រូវរស់នៅក្នុងភាពក្រីក្រផងនោះ មិនអាចបន្ថែមថែមសមាជិកម្នាក់ទៀតឡើយ។
ម្ដាយរបស់ Ronaldo បានសម្រេចចិត្តរំលូតកូនចោល តែជាសំណាងល្អ ដោយសារគ្រូពេទ្យបដិសេធ និងបានផ្ដល់ការណែនាំ បើមិនចឹងទេប្រហែលគ្មានរូបកីឡាករម្នាក់នេះនៅក្នុងលោក ។ពេលត្រឡប់មកផ្ទះវិញ លោកស្រី Dolores មិនបានបោះបង់គំនិតរំលូតកូននេះឡើយ ដោយគាត់បានផឹករបស់ក្ដៅៗ និងព្យាយាមរាំអស់រយៈពេលជាច្រើនម៉ោង ដើម្បីទម្លាក់កូន។
តែទោះយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងត្រូវបានបរាជ័យ កូនរបស់គាត់បានចាប់កំណើតនៅថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 1985 ជាមួយនឹងការទទួលយកជោគវាសនាដោយទឹកភ្នែករបស់ម្ដាយ គឺជាក្មេងប្រុសដ៏ស្រស់ស្អាតមួយរូប ហើយត្រូវបានដាក់ឈ្មោះថា Ronaldo ដែលយកតាមឈ្មោះរបស់ប្រធានាធិតីអាមេរិចទី ៤០ ឈ្មោះ Ronald Reagan។
វត្តមានរបស់ Ronaldo នៅក្នុងគ្រួសារបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារកាន់តែខ្លាំង។ ឳពុកឈ្មោះ Jose Denis ដែលជាអ្នកថែសួនច្បារ ត្រូវរកការងារធ្វើបន្ថែមជាអ្នក បោសសំអាត ដើម្បីរកប្រាក់ចំណូលថែមទៀត។
គ្រួសាររបស់់ពួកគេរស់នៅដ៏ក្រៀមក្រំបំផុត ដោយសារតែ Ronaldo ចូលចិត្តលេងតែបាល់ទាត់ មិនចូលចិត្តទៅសាលារៀននោះទេ។Dolores បានបញ្ចុះបញ្ចូលប្តីរបស់នាង ឱ្យនាំ Ronaldo ចូលក្រុម Andorinha ដែលជាក្រុមក្នុងតំបន់។
អ្វីៗចាប់ផ្តើមពីទីនោះ ជាមួយការផ្ដើមដ៏លំបាក អន់ជាងក្មេងដទៃទៀតក្នុងក្រុម ប៉ុន្តែព្រោះការចូលចិត្ត និងការព្យាយាមយ៉ាងខ្លាំង Ronaldo បានក្លាយជាកីឡាករដ៏ខ្លាំងបំផុតប្រចាំតំបន់។រឿងរ៉ាវបន្តទៀតលោកអ្នកប្រហែលជាបានដឹងហើយ ព្រោះពេលនេះគាត់គឺជាកីឡាករខ្សែប្រយុទ្ធលំដាប់ជួរមុខក្នុងពិភពបាល់ទាត់ពិភពលោក៕