បើមិនជឿកុំប្រមាថ ប្រទះឃើញអណ្ដើកពីរក្បាល មានខ្លួនជាប់គ្នាដ៏កម្រ (មានវីដេអូ)

តួកគី៖ កាលពីថ្មីៗនេះ មានអណ្ដើកចំនួនពីរក្បាល ជាប់ខ្លួនគ្នាដ៏កម្រ ត្រូវបានអ្នកទេសចរនៅរមនីយដ្ឋានប្រភពទឹកក្ដៅ Pamukkale ភាគនិរតីនៃប្រទេសតួកគី ប្រទះឃើញ និងរាយការណ៍ទៅកាន់អ្នកភិរក្សភ្លាមៗ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា អណ្ដើកទាំងពីរក្បាលនេះ ប្រហែលមានអាយុត្រឹមតែ៤សប្ដាហ៍ប៉ុណ្ណោះ និងទំនងជាមិនអាចរស់រានមានជីវិតឡើយដោយខ្លួនឯង ប្រសិនបើនៅក្នុងព្រៃ។ ហើយពួកវា ត្រូវបានគេនាំយកទៅនាយកដ្ឋានជីវវិទ្យានៃសាកលវិទ្យាល័យ Pamukkale ដែលជាកន្លែងក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាអំពីពួកវា។ តួយ៉ាង ពួកវាមានជើងចំនួន៦ ហើយបើទោះបីជាពួកវាមានក្បាលពីរក៏ដោយ ក៏ពួកវាចែករំលែកនូវប្រព័ន្ធរំលាយអាហារតែមួយ និងច្រកចេញតែមួយផងដែរ។
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវមិនទាន់ដឹងថាពួកវាទាំងពីរក្បាលជាប្រភេទពូជអណ្ដើកអ្វីឡើយ ដែលគេនឹងសិក្សាស្រាវជ្រាវបន្ថែមទៅលើពួកវា៕

ប្រភព: Daily Mail

shares