រុក្ខឱសថនេះតូចតែមានគុណប្រយោជន៍ជួយព្យាបាលឈឺចង្កេះ រាំងរដូវ ឈឺក្រពះ ឈឺធ្មេញ ក្អក កើតពិស

ព្យាបាលជំងឺ៖ ឈឺចង្កេះ ប៉ះទង្គិច រាំងរដូវ ឈឺក្រពះ ឈឺធ្មេញ ក្អក កើតពិស។

រុក្ខជាតិ៖ ត្រប់ពុតលំញង

លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សប្រភេទតូច កំពស់ ៨០-២៥០សម​ ដើមមានបន្លា។

-ស្លឹក៖ ពណ៌បៃតងចាស់ មានរោមទាំងសងខាង ដុះឆ្លាស់ទង ឆែកពី ៥-៧ តាមទ្រនុងស្លឹកខាងក្រោមមានបន្លា

-ផ្កា៖ កញ្ចុំផ្កា ចេញពីប្រគាបស្លឹក និងចុងមែក ផ្កាពណ៍ ស ចែកជាប្រាំ

-ផ្លែ៖ រលោងមូល ពេលទុំពណ៍លឿង មានទំហំពី ១០-១៥មម

-កន្លែងដាំដុះ ដុះដោយខ្លួនឯង តាមដីវាលទំនាប ឬគេដាំជាបន្លែ

វិធីធ្វើ និងការប្រើប្រាស់៖

-ផ្នែកប្រើប្រាស់៖ ឫស ស្លឹក ផ្លែ ផ្កា។ រសជាតិ ខារ-ហឹរ ធាតុមធ្យម (មានជាតិពុលតិច)។

-កំរិត និងរបៀបប្រើ៖ ពី ១០-១៥ក្រាម​ ដាំផឹកក្នុងមួយថ្ងៃ។

បញ្ជាក់៖ ហាមប្រើស្រ្តីមានផ្ទៃពោះ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

អាគារ​ 216​ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ

023 212 666 – 023 980 999

shares