ប្រពៃណាស់! ក្មេងប្រុសអាយុ១០ឆ្នាំ ជិះកង់លក់ការ៉េម រកប្រាក់ជួយគ្រួសារ

ថ្មីនេះរូបភាពជាច្រើនសន្លឹកត្រូវបានគេបង្ហោះចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុករូបភាពទំាងនោះបានបង្ហាញពីីការតស៊ូរបស់ក្មេងប្រុសម្នាក់ដែលឆ្លាតពេលទំណេរពីការសិក្សាដើម្បីដើរលក់ការ៉េមដើម្បីបានប្រាក់ជូនគ្រួសារសម្រាប់ដោះដូរថ្លៃចាយវាក្នុងគ្រួសារ។ក្មេងប្រុសម្នាក់នេះត្រូវបានមហាជនកោតសសើរមិនដាច់ពីមាត់ពីការតស៊ូរបស់ប្អូននិងបានជូនពរអោយប្អូនជោគជ័យក្នុងកសិក្សានិងលក់អោយកាន់តែដាច់ច្រើនៗ។

នេះតាមប្រភពពត៏មានបានអោយដឹងថាប្អូនបានប្រកបរបរលក់ការ៉េមនេះអស់រយៈពេល២ឆ្នាំមកហើយ ដោយម្តាយរបស់ប្អូនបានប្រាប់ថាគ្រួសារយើងមិនបានកើតមកជាអ្នកមាន តែបើយើងដឹងពីវិធីរករបស់ញ៉ាំ និងរកប្រាក់ នោះយើងនឹងមិនរស់អត់ឃ្លានស្លាប់នោះទេ។

មុខរបរលក់ការ៉េមនេះអាចធ្វើឲ្យប្អូនភូមិ រកបានមួយថ្ងៃ ១ ពាន់បាត ដោយគិតមកទល់ពេលនេះប្អូនប្រុសអាចសន្សំបានប្រាក់ចំនួន ២​ ម៉ឺនបាត ប្រាក់ទាំងនោះគឺសម្រាប់ផ្គត់ផ្គង់លើការសិក្សា និងជីវភាព។

shares