ព្រឺក្បាលខ្ញាក ស្រីស្អាតម្នាក់ ថ្វាយបង្គំគ្រូសុខៗ ព្រាយខ្លាចូលខ្លួនស្តែងៗម៉ង… (ទស្សនាវីដេអូ)

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ផេកហ្វេសប៊ូកមួយ បានបង្ហោះរូបភាព និងវីដេអូឃ្លីបមួយ ខណៈពេលដែលប្រជាជនក្នុងភូមិមួយ កំពុងធ្វើពិធីថ្វាយគ្រូ លើព្រះមង្គត់ព្រះគ្រូ ដោយវីដេអូឃ្លីបនោះ បានបង្ហាញពីនារីម្នាក់ ពេលដែលចូលមកបំពាក់ម្កុដ មិនទាន់ដល់ក្បាលស្រួលបួលផង ស្រាប់តែមានអ្វីម្យ៉ាងចូលក្នុងខ្លួនរបស់នាង ធ្វើឲ្យនាងញ័រពេញដងខ្លួន ហើយបានសម្តែងឬទ្ធិដូចជាសត្វខ្លា ចូលក្នុងខ្លួនតែម្តង ។


ខណៈពេលដែលកើតមានហេតុការណ៍ ដ៏ចម្លែកនោះ មនុស្សដែលចូលរួម ក្នុងពិធីនោះយ៉ាងច្រើន បាននាំគ្នាស្រែកហ៊ោរកញ្ជ្រៀវយ៉ាងគគ្រឹកគគ្រេង ព្រមទាំងអ្នកខ្លះ បាននិយាយថា “ខ្លាស្រីចូលខ្លួនហើយ” ធ្វើឲ្យអ្នកដទៃ មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា នៅក្នុងពិធី ថ្វាយគ្រូរបស់លោកគ្រូ ផន អនថុង”។

ក្រោយពេលដែលវីដេអូឃ្លីបនេះ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ូកភ្លាម ត្រូវបានអ្នកមើលនាំគ្នាស៊ែរតៗគ្នា យ៉ាងច្រើន ដោយអ្នកខ្លះជឿលើរឿងខ្មោចព្រាយបិសាចចូលក្នុងខ្លួន ចំណែកអ្នកខ្លះទៀត មិនជឿលើរឿងនេះទេ ទោះជាឃើញជាក់ស្តែងបែបនេះក្តី ដោយសារតែពួកគេ គិតថា នេះជាការសម្តែងតែប៉ុណ្ណោះ ៕

shares