អ្នក​កើត​ឆ្នាំ​មមី មមែ វក មាន​លាភ​ធំ​មក​ដាល់​ឆាប់ៗ តែ​ហាម​ដាច់​ខាត​កុំ​ធ្វើ​រឿង​ទាំង​២ នេះ

អ្នក​​​កើត​​​ឆ្នាំ​​​ម​មី (​ជាតិ​​​ទេព​​​កញ្ញា ធាតុ​​​ភ្លើង​)​

​ប្រុស​-​ស្រី កើត​​​ឆ្នាំ​​​ម​មី (​នាម​​​ដើម​​​សេះ​) តាម​​​បុព្វបទ ហោ​រ​​​ពោល​​​ថា បុគ្គ​ល​​​ពួក​​​នេះ​​​មាន​​​លក្ខណៈ​​​ជា​​​មនុស្ស ដល់​​​ពេល​​​ជរា​កម្ម និង​​​ម​រណៈ​​​ដោយ​​​សារ​​​រឿង​​​ទ្រ​ព្យ ប្រាក់​​​មាស និង​​​ពេជ្រ គឺ​​​ក្ដៅ​​​ក្រហាយ​​​ដោយសារ​​​ទ្រ​ព្យ​​​សម្បត្តិ​។ បើ​​​ចេញ​​​ដំណើរ​​​ទៅ​​​រក​​​គេ នឹង​​​មាន​​​គេ​​​រាប់​​​អាន​​​ស្និទ្ធស្នាល​​​ដូច​​​បង​​​ប្អូន​​​បង្កើត​។ ប៉ុន្តែ​​​បើ​​​សម្បូរ​​​ទ្រ​ព្យ​​​ធន​​​ប្រាក់​​​មាស​​​ជា​​​ដើម ច្រើន​​​ទុក​​​ចិត្ត​​​គេ​​​ណាស់ រហូត បង់​​​អស់ ព្រោះ​​​តែ​​​គេ​​​មាន​​​ចិត្ត​​​មិន​​​ស្មោះ​​​ត្រង់ និង​​​លោភ​លន់​។ ពេល​​​ខ្លះ ជួប​​​រឿង​​​សយ​​​ធំ ដោយសារ​​​គេ​​​ខ្ចី​​​ប្រាក់​​​មិន​​​សង ក៏​​​មាន​។​

អ្នក​​​កើត​​​ឆ្នាំ​​​ម​មី​​​នេះ ប្រសិន​​​បើ​​​ចូល​​​ខ្លួន​​​ទៅ​​​បម្រើការ​​​នាយ​​​ចៅហ្វាយ នាហ្មឺន ម​ន្ត្រី អ្នក​​​មាន​​​សម្បត្តិ​​​នានា រមែង​​​បាន​​​ល្អ​​​ប្រសើរ ដោយ​​​សារ​​​បណ្ឌិត​​​អ្នក​​​ប្រាជ្ញ​​​ជួយ​​​ដាស់​​​តឿ​ន​​​ក្រើន​​​រំលឹក​​​ជា​​​រឿ​យៗ​។ កាល​​​ណា​​​បាន​​​កាន់​​​តំណែង​​​ការងារ​​​រាជការ​​​គ្រប់​​​ក្រសួង ច្រើន​​​បាន​​​ឡើង​​​ធំ​​​លឿន ហើយ​​​ជួយ​​​ឲ្យ​​​អ្នក​​​ដទៃ​​​បាន​​​ទទួល​​​សេចក្ដី​​​រីករាយ​​​សម្បូ​រណ៍​​​សប្បាយ​​​ផង​។ លាភ​​​សំណាង បាន​​​មក​​​ពី​​​ចិត្ត​​​បរិសុទ្ធ​​​របស់​​​ខ្លួន ប៉ុន្តែ​​​រង​​​ការ​​​ហត់​​​នឿយ​​​ច្រើន​​​ប​ន្តិ​ច លើ​​​ខ្សែ​​​ជីវិត​។​

​ចំពោះ​​​លាភ​​​សំណាង​​​ធំ អាច​​​នឹង​​​មក​​​ដល់​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​ខាង​​​មុខ​​​នេះ ដោយ​​​មាន​​​អ្នក​​​បង្ហាញ​​​ផ្លូវ​​​ទៅ​​​រក​​​ទ្រ​ព្យ​​​យ៉ាង​​​អស្ចារ្យ​។ ប៉ុន្តែ​​​ហាម​​​ដាច់​​​ខាត ទ្រ​ព្យ​​​សម្បត្តិ​​​ដែល​​​បាន​​​មក ត្រូវ​​​រក្សា​​​ទុក​​​សិន ឬ​​​យក​​​ទៅ​​​ដាក់​​​ទុន​​​រក​​​ស៊ី នឹង​​​អាច​​​ចម្រើន ប៉ុន្តែ​​​មិន​​​ត្រូវ​​​យក​​​ទៅ​​​ឲ្យ​​​គេ​​​ខ្ចី ឬ​​​យក​​​ទៅ​​​លេង​​​ល្បែង​​​ទេ ព្រោះ​​​នឹង​​​វិនាស​​​ហិន​​​ហោច​​​វិញ ដោយ​​​សារ​​​ជើង​​​លេខ មិន​​​ត្រូវ​​​នឹង​​​រឿង​​​ទាំង​​២​​នេះ​​​ទេ​។ ទោះ​​​លេង​​​ល្បែង​​​ត្រឹម​​​លក្ខណៈ​​​គ្រួសារ ក៏​​​គ្មាន​​​សំណាង​​​ថា​​​នឹង​​​ឈ្នះ​​​ម្ដង​​​ណា​​​ឡើយ​។​

អ្នក​​​កើត​​​ឆ្នាំ​​​ម​មែ (​ជាតិ​​​ទេព​​​ធីតា ធាតុ​​​មាស​)​

ប្រុស​​​ស្រី​​​កើត​​​ឆ្នាំ​​​ម​មែ (​នាម​​​ដើម​​​ពពែ​) តាម​​​បុព្វបទ​​​ហោ​រ​​​ពោល​​​ថា បុគ្គ​ល​​​ពួក​​​នេះ​​​មាន​​​លក្ខណៈ​​​ជា​​​មនុស្ស​​​អ​ភ​ព្វ​​​តែ​​​ចិត្ត​​​ក្លាហាន​។ អ្នក​​​កើត​​​ឆ្នាំ​​​ម​មែ​​​នេះ ជា​​​ឆ្នាំ​​​ពិសេស​​​អស់​​​ឆ្នាំ​​​ទាំង​​​ពួង ព្រោះ​​​បើ​​​ជ្រើស​​​រើស​​​ជា​​​គូ​​​ស្រ​ក​​​ក៏​​​ពុំ​​​ឆុង​​​នឹង​​​ឆ្នាំ​​​ដទៃ ដោយសារ​​​អត្តចរិត​​​ស្លូត​​​បូ​ត មាន​​​អ្នក​​​ផង​​​ស្រលាញ់​​​រាប់​​​អាន​​​ច្រើន​។ បើ​​​ជា​​​អ្នក​​​ធ្វើ​​​ការ ឬ​​​សិក្សា មាន​​​គេ​​​ស្គាល់​​​លឿន ដោយសារ​​​មាន​​​ពាក្យ​​​ពេចន៍ ពីរោះ​ពិសា ទោះ​​​ទៅ​​​កាន់​​​​ទី​​​ដៅ​​​នានា មាន​​​គេ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ដោយ​​​កោ​ត​​​ក្រែង​។ ចេះ​​​មាន​​​គំនិត និង​​​សម្ដី​​​ព្រម​​​ស្មើ​​​នឹង​​​ខ្លួន​។​

​ចំពោះ​​​លាភ​​​ស​ក្ការ​​​ច្រើន​​​បាន​​​ដោយសារ​​​អ្នក​​​ដទៃ​​​ជួយ​​​ដឹក​​​នាំ​​​ប្រាប់​​​ទំនង ប៉ុន្តែ​​​បើ​​​ជា​​​ញាតិ​​​មិត្ត​​​ជាប់​​​ខ្សែលោ​ហិត​​​វិញ មិន​​​ដែល​​​ពឹង​​​ពាក់​​​បាន​​​ឡើយ គឺ​​​មាន​​​តែ​​​និយាយ​​​ដើម​​​ខាង​​​ក្រោយ​​​ថែម​​​ទៀត​។ បើ​​​ចេញ​​​ដំណើរ​​​ទៅ​​​កាន់​​​ទិស​​​នានា ច្រើន​​​មាន​​​គេ​​​ចោម​​​រោម​​​ជុំវិញ​​​ជា​​​ក្រុម​​​ជា​​​ហ្វូង​​​ដោយ​​​រីក​​​រាយ​។ បើ​​​ធ្វើ​​​រាជការ បាន​​​ធំ​​​ដោយ​​​បុណ្យ​​​សក្តិ មាន​​​មិត្ត​​​ភក្តិ​​​ជួយ​​​យឺត​​​យោង​។ មិត្ត​​​នោះ ច្រើន​​​នៅ​​​ឃ្លាត​​​ឆ្ងាយ​​​ពី​​​គ្នា កាល​​​ណា​​​បាន​​​ដំណែង​​​ទទួល​​​ខុស​​​ត្រូវ​​​ផ្ទាល់​​​ខ្លួន ច្រើន​​​មាន​​​អ​ធ្យា​ស្រ័យ​​​សន្ដោស​​​ដល់​​​អ្នក​​​ក្រោម​​​បញ្ជា ឬ​​​អ្នក​​​ទ​ន់​​​ខ្សោយ​​​ទូទៅ ជា​​​ពិសេស បាន​​​រុង​​​រឿង​​​លើស​​​មិត្ត​​​ភក្តិ​​​ស្រ​បាល​​​គ្នា ពេល​​​បាន​​​ធ្វើ​​​ការ​។​

កាល​​​ពី​​​ឆ្នាំ​​​មុន មាន​​​ជួប​​​ការ​​​លំបាក អស់​​​លុយ​​​កាក់​​​ពី​​​ខ្លួន ប៉ុន្តែ​​​ជិត​​​ដល់​​​ផ្លូវ​​​ទា​ល់ ក៏​​​មាន​​​ដទៃ​​​ជួយ​​​បង្ហាញ​​​ផ្លូវ​​​ថ្មី រហូត​​​បាន​​​គាប់​​​ប្រសើរ​​​ឡើង​​​​វិញ​។ បើ​​​ចង់​​​ចម្រើន​​​ក្នុង​​​ឆ្នាំ​​​ថ្មី​​​នេះ គួរ​​​ឈ​ប់​​​ពី​​​ការងារ​​​ចាស់ ឬ​​​បន្ថែម​​​មុខ​​​របរ​​​ទៀត នឹង​​​អាច​​​មាន​​​លាភ​​​ទ្វេ​​​ដង​។ ប៉ុន្តែ​​​គ​ប្បី​​​ប្រយ័ត្ន កុំ​​​ទុក​​​ចិត្ត​​​គេ​​​ពេក កុំ​​​ឲ្យ​​​អ្នក​​​ដទៃ​​​ដឹង​​​រឿង​​​ច្រើន​​​ពេក ព្រោះ​​​មាន​​​អ្នក​​​តាម​​​និន្ទា នៅ​​​ពេល​​​ឃើញ​​​អ្នក​​​បាន​​​ខ្ពស់​។ បើ​​​ធ្វើ​​​ដំណើរ គួរ​​​ចេញ​​​ទៅ​​​ទិស​​​ខាង​​​លិច នឹង​​​មាន​​​លាភ​​​ធំ​។ ចំណែក​​​អ្នក​​​មាន​​​ការងារ​​​ធ្វើ អាច​​​នឹង​​​មាន​​​ដំណឹង​​​ល្អ បាន​​​ឡើង​​​ដំណែង​​​ឆាប់​​​ៗ​​​នេះ​​​ហើយ តែ​​​តោង​​​ប្រយ័ត្ន​​​កុំ​​​អំនួត​​​ខ្លាំង​​​ពេក ព្រោះ​​​មាន​​​អ្នក​​​ចាំ​​​មើល​​​ច្រើន​​​ណាស់​។​

​អ្នក​​​កើត​​​ឆ្នាំ​​​វ​ក (​ជាតិ​​​យក្ស​​​ប្រុស ធាតុ​​​ដែក​)​

ប្រុស​​​ស្រី​​​កើត​​​ឆ្នាំ​​​វ​ក នាម​​​ដើម​​​សត្វ​​​ស្វា តាម​​​បុព្វ​​​បទ​​​ហោ​​​ពោល​​​ថា បុគ្គ​ល​​​ពួក​​​នេះ មាន​​​លក្ខណៈ​​​ជា​​​មនុស្ស​​​និរាស​​​គូ​​​ច្រើន ទើប​​​បាន​​​ជួប​​​គូ​​​ជីវិត​​​ពិត​។ មាន​​​កម្ម​​​ពី​​​ជាតិ​​​មុន​​​ខ្លះ ដែល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ដទៃ និយាយ​​​ដើម និង​​​ព​ន្លើ​ស​​​រឿង​​​អាក្រក់​​​ខ្លះ​។ ប៉ុន្តែ​​​អ្នក​​​កើត​​​ឆ្នាំ​​​នេះ បើ​​​ចេញ​​​ដំណើរ​​​ទៅ​​​កាន់​​​ទី​​​ស្ថាន​​​នានា រមែង​​​មាន​​​គេ​​​រង់​​​ចាំ​​​ដំណើរ ទទួល​​​អ​ប​​​អរ​​​សាទ​រ​​​ធ្វើ​​​ការ​​​បដិសណ្ឋារកិច្ច​​​យ៉ាង​​​ជិត​​​ស្និទ្ធ​។ បើ​​​ជា​​​មនុស្ស​​​ប្រុស ច្រើន​​​មាន​​​ស្រី​​​ៗ​​​ស្រលាញ់​​​រាប់​​​​អាន ច្រើន​​​ជាង​​​មនុស្ស​​​ប្រុស​​​គ្នា​​​ឯង​។​

​ចំណែក​​​លាភ​​​ស​ក្ការ ច្រើន​​​បាន​​​ពី​​​ចាស់​​​ទុំ​​​ព្រឹទ្ធាចារ្យ​​​ទូទៅ ​​ឬ​​​អ្នក​​​ធំ​​​អាច​​​ចង្អុល​​​បង្ហាញ​​​ហេតុផល​​​ឲ្យ​​​រឿ​យៗ ថា​​​បើ​​​មាន​​​ដំណើរ​​​