អស្ចារ្យណាស់កំពូលអ្នកសុំទាន! សុំទានមួយថ្ងៃបាន ជាង៤០០ដុល្លារ បរិភោគអាហារ និងគេងសុទ្ធតែ សណ្ឋាគារលំដាប់ ផ្កាយ៥

ចិន៖ មានជាងថតម្នាក់ បានលួចថតទិដ្ឋភាព ពីជីវិតដ៏អស្ចារ្យ របស់គ្រួសារសុំទានមួយ ដែលអាច ធ្វើឲ្យអ្នក មិននឹក ស្មានដល់បាន។


តាមសេចក្តីរាយការណ៍ពី គេហទំព័រ Asia One បានឲ្យដឹងថា គ្រួសារមួយនេះ បានធ្វើជាអ្នកសុំទាន តាមផ្លូវ ពីព្រោះពួកគេ បានគិតថា វាជាវិធី មួយ ក្នុងការរក ប្រាក់ចំណូល បានខ្ពស់។ បន្ថែមពីនេះទៅទៀត គ្រួសារមួយនេះ នៅពេលព្រឹក ពួកគេបរិភោគសុទ្ធតែ ហាំបឺហ្គឺ នៅក្នុង ភោជនីយ ដ្ឋាន ចំនែកនៅ ពេលថ្ងៃវិញ បរិភោគ សាច់គោ និងផឹកស្រា។

ជាពិសេសនៅពេលល្ងាច ពួកគេ បានចូលក្នុងភោជនីយដ្ឋាន និងស្នាក់នៅក្នុង សណ្ឋាគារលំដាប់ ផ្កាយ៥ ថែមទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេ បាន ដើរចូលទិញឥវ៉ាន់ នៅក្នុងហាង ទំនើបល្បីៗមួយចំនួន ដូចជា ហាង Cartier ជាដើម។

គួរបញ្ជាក់ផងដែរថា ពួកគេបានធ្វើពុតជាឈឺ ហើយធ្វើដេកនៅលើដី ខណៈមានមនុស្សម្នាក់ បានលើក ដៃសំពះ សុំលុយ អ្នកធ្វើដំណើរ។ អ្វីដែល អស្ចារ្យនោះ គឺក្នុងមួយថ្ងៃៗ ពួកគេ អាចរកចំណូល ពីការសុំទាននេះបាន ចន្លោះពី ៤១២ដុល្លារ ទៅ៤៨៨ដុល្លារ ផងដែរ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *